វៀតណាមកែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មជាបន្ត

វៀតណាមកែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មជាបន្ត - ảnh 1
រូបថតៈ TTXVN


(VOVworld)-នាព្រឹកថ្ងៃទី២១មេសា នៅទីក្រុង Vinh ខេត្ត Nghe An បានប្រព្រឹត្ត​ទៅវេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៥។ ក្រោមប្រធានបទ “វៀតណាមកែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មជាបន្ត” វេទិការនេះបានប្រមូលផ្តុំវាយ តម្លៃ បំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤  ស្នើដំណោះស្រាយលាតត្រដាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។ រួមជាមួយគ្នានោះ នៅវេទិកានេះ បណ្តាជំនាញការសេដ្ឋកិច្ចនិងធអ្នករៀបចំ គោលនយោបាយ​បានពិភាគ្សាអំពីរាល់ជំហានកំណែទម្រង់ជាបន្ត ដើម្បីកែលំអ បរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ដោយផ្សារភ្ជាប់ជាមួយការអនុវត្ត រដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងច្បាប់សំខាន់ៗមួយចំនួនដែលទើបនឹងបានផ្សព្វផ្សាយ ជាធរមានដូចជា ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់វិនិយោគជាដើម។ បណ្តាសំណើរ ពីវេទិការនេះ នឹងបានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាទទួលយក និងវាយ តម្លៃ បំពេញបន្ថេមចូលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពី ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ និងអនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ