វៀតណាមកាន់តួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការ

(VOVWORLD) -  ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀត ណាមនឹងទទួលយកនូវតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដែលក្នុងនោះ វៀតណាមនឹងទទួលនូវតួនា ទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករាឆ្នាំ ២០២០ និងខែមេសាឆ្នាំ ២០២១។ ដោយស្មារតីទទួលខុសត្រូវខ្ពស់ វៀតណាមបានអនុវត្តការងារជាច្រើនដើម្បីត្រៀមខ្លួនជាស្រេច បំពេញល្អនូវតួនាទីនេះ។

វៀតណាមកាន់តួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការ - ảnh 1 គណៈប្រតិភូវៀតណាមរីករាយបន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា វៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នាថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ 

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា អាទិភាពរបស់វៀតណាមសម្រាប់ខែកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះគឺ “អាទិភាពទី ១ របស់វៀតណាមក្នុងខែកាន់ដំណែងប្រធានគឺ ធ្វើបានល្អនូវតួនាទីប្រតិបត្តិ ដែលធ្វើយ៉ាងម៉េចដើម្បីក្រុមប្រឹក្សាសន្តិសុខអាចដោះស្រាយសមស្របនូវបញ្ហាដែលកើតឡើងក៏ដូចជា ការពារយ៉ាងរឹងមាំនូវសន្តិភាពនិងសន្តិសុខអន្តរជាតិ។ អាទិភាពទី ២ គឺ លើកកម្ពស់តួនាទីរបស់ប្រធាន លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អន្តរជាតិ អំពីសារៈសំខាន់នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិរួមទាំងសារៈសំខាន់នៃការគោ រពច្បាប់ គោរពតាមធម្មនុញ្ញ ដើម្បីការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។ អាទិ ភាពទី ៣ គឺ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន។ ពោលគឺ អាស៊ានដើរតួនាទីយ៉ាងសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ ក៏ដូចជារួមចំណែកដល់ដំណើរការថែរក្សាសន្តិភាពនិងសន្តិសុខនៅលើពិភពលោក។ យ៉ាងណាមិញ ខែមករា ក៏ជាខែដែលវៀតណាមធ្វើជាប្រធានអាស៊ានផងដែរ”។

ទាក់ទងនឹងការងារនាពេលខាងមុខ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានលើកឡើងថា ពិតជាលំបាកណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ពីព្រោះស្ថានភាពពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងមិនអាចព្យាករណ៍បានជាមុននោះ ខណៈពេលដែល មានបញ្ហាជាច្រើនកើតមានឡើងដូចជា បណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខមិនចុះសម្រុងគ្នា សូម្បីតែមានទំនាស់ផលប្រយោជន៍ដែរ។ ហេតុដូច្នេះ តម្រូវឱ្យមានវិធីសាស្ត្រដោះស្រាយសមស្រប ពោលគឺ ការពារសន្តិភាពនិងសន្តិសុខអន្តរជាតិផង ខណៈពេលដែលរក្សាបាននូវទំនាក់ទំនងល្អជាមួយបណ្តាប្រទេសសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ