វៀតណាមកើន៧កាំក្នុងសន្ទស្សន៍ត្រៀមខ្លួនជាស្រេចសម្រាប់ AI សកល ឆ្នាំ២០២២
(VOVWORLD) - វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៥៥ ទូទាំងពិភពលោក និងជាប់ចំណាត់ ថ្នាក់ ៦/១០ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កើនឡើង ៧ កាំបើ ធៀបនឹងឆ្នាំ ២០២១។
អតិថិជនសាកល្បងបច្ចេកវិទ្យា AI នៅព្រឹត្តិការណ៍ទិវាបញ្ញាសិប្បនិម្មិតវៀតណាម (AI4VN) ឆ្នាំ២០២២។ (រូបថត៖ hanoimoi.com.vn) |
កាលពីថ្ងៃទី ២៨ ខែធ្នូ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បាន ឲ្យដឹងថា យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ត្រៀមខ្លួនជាស្រេចសម្រាប់បញ្ញា សិប្បនិមិត្ត (AI) ឆ្នាំ ២០២២ ដែលទើបបានអនុវត្តន៍ដោយ Oxford Insights (ចក្រភព អង់គ្លេស) វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៥៥ ទូទាំងពិភពលោក និងជាប់ចំណាត់ ថ្នាក់ ៦/១០ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កើនឡើង ៧ កាំបើ ធៀបនឹងឆ្នាំ ២០២១។ របាយការណ៍នេះបានវាយតម្លៃពីការត្រៀមខ្លួនជាស្រេច សម្រាប់ AI របស់រដ្ឋាភិបាលនៃប្រទេសចំនួន ១៨១ ក្នុងការឆ្លើតយកកម្មវិធី AI ដើម្បី ប្រតិបត្តិការ និងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន។ ការវាយតម្លៃនេះផ្អែកលើសសរស្តម្ភចំនួន បី នោះគឺរដ្ឋាភិបាល កម្រិតបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធនិងទិន្នន័យ៕