វៀតណាមកំពុងជាការជ្រើសរើសជួរមុខសំរាប់អង្គភាពអាជីវកម្មជប៉ុន
|
វៀតណាមកំពុងជាការជ្រើសរើសជួរមុខសំរាប់អង្គភាពអាជីវកម្មជប៉ុន |
Vovworld-ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនសហការជាមួយធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) រៀបចំសិក្ខាសាលាពន្លឿនវិនិយោគនិងទេសចរណ៍ចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកានៅខេត្ត Gifu ដែលទាក់ទាញដំណាងជាង២០០នាក់ចូលរួម។ ថ្លែងមតិនៅសិក្ខាសាលានេះលោក Yuri Murase ប្រធានធនាគារ Juroku ជាធនាគារធំមួយក្នុងចំណោមធនាគារធំបំផុតចំនួន១៥នៅជប៉ុនបានសង្កត់ធ្ងន់ថា វៀតណាមជាការជ្រើសរើសជួរមុខរបស់អង្គភាពអាជីវកម្មជប៉ុន ទន្ទឹមនឹងនោះបង្ហាញនូវសុទិដ្ធិនិយមនាពេលខាងមុខគំរោងការធំៗជាច្រើននឹងបានអនុវត្តជាបន្តនៅវៀតណាម។ រីឯលោក Furuta អភិបាលខេត្ត Gifu បានសន្យារដ្ឋអំណាចនិងអង្គភាពអាជីវកម្មខេត្ត Gifu នឹងអាទិភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមនាពេលខាងមុខ៕