វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ

(VOVWORLD) - នាថ្ងៃទី ១៤ មេសា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំកិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវីដេអូ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីប្រធានបទ ស្ត្រី សន្តិភាភ និងសន្តិសុខ - អំពើហិង្សាផ្លូវភេទក្នុងជម្លោះ។ 
វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ - ảnh 1កិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវីដេអូ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីប្រធានបទ ស្ត្រី សន្តិភាភ និងសន្តិសុខ - អំពើហិង្សាផ្លូវភេទក្នុងជម្លោះ

នេះគឺជាព្រឹត្តិការណ៍អាទិភាពមួយក្នុងចំណោមព្រឹត្តិការណ៍អាទិភាពនានាដែលត្រូវបានអនុវត្តន៍តាមគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់ខែមេសាឆ្នាំ ២០២១ ។

អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែងឆ្លើយតបទាងឡាយគួរតែត្រូវមានវិធីអភិក្រមលើគ្រប់ជ្រុងជ្រោយ ជាមួយនឹងការដោះស្រាយឲ្យបានឬសគល់នៃបញ្ហា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការជួយគាំទ្រដល់ជនរងគ្រោះដោយសារអំពើហឹង្សាផ្លូវភេទក្នុងជម្លោះ ។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមគ្នាលើកកម្ពស់តួនាទីនិងការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាព ការបង្ការទប់ស្កាត់ជម្លោះ និងជីវភាពរស់នៅខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់បណ្ដាប្រទេស ។ លោកឯកអគ្គរដ្ឋទូតមានក្ដីសង្ឃឹមថាកិច្ចពិភាក្សានេះនឹងចូលរួមលើកកម្ពស់ការយល់
ដឹងរបស់ប្រទេសនានា អំពី ស្ថានភាពធ្ងន់ធ្ងរនៃអំពើហឹង្សាផ្លូវភេទ ក្នុងជម្លោះ ហើយតាមនោះបង្កើនការប្តេជ្ញាចិត្តអន្តរជាតិក្នុងការដោះស្រាយបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ