វៀតណាមកំពុងត្រួតត្រាល្អអតិផរណា
|
វៀតណាមកំពុងត្រួតត្រាល្អអតិផរណា |
(VOVworld)-អគ្គនាយកដ្ឋានស្ថិតិវៀតណាមនាថ្ងៃទី២៩មេសាបានប្រកាសសន្ទស្សន៍
ប្រើប្រាស់សម្រាប់ខែមេសាឆ្នាំ២០១៧។តាមនោះ សន្ទស្សន៍ប្រើប្រាស់នៅខែនេះ គឺ
មិនសូវមានការផ្លាស់ប្តូរប៉ុន្មានទេ ថែមទាំងកើត៤,៣%បើប្រៀបនឹងរយៈពេលដូច
គ្នានាឆ្នាំទៅមិញ។ យោងតាមអគ្គនាយកដ្ឋានស្ថិតិនេះ ជាមធ្យមក្នុងខែមេសា អតិផរ
ណាជាសារវ័ន្តកើន១,៦២%បើប្រៀបនឹងរយៈពេលមធ្យមដូចគ្នា។ ដោយទទួលបាន
កម្រិត សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់គិតតាំងពីដើមឆ្នាំមក លោក Nguyen Bich Lam
អគ្គនាយក អគ្គនាយកដ្ឋានស្ថិតិបានចាត់ទុកថា អតិផរណាកំពុងបានត្រួតត្រា
យ៉ាងល្អ៖
“យើងខ្ញុំមានរៀបចំ សេណារីយ៉ូថា នឹងបង្កើននាខែណាហើយបង្កើនប្រភេទ
សេវាកម្មអ្វីខ្លះ។ ឧទាហរថា នៅពេលបង្កើនថ្លៃអគ្គិសនី យើងខ្ញុំនឹងមានឧបករណ៍
សម្រាប់គិតគូថា ប្រការនេះនឹងជះឥទ្ធិពលទៅលើសន្ទស្សន៍ប្រើប្រាស់យ៉ាងដូចម្ត៉េច
ជះឥទ្ធិពលទៅលើកំបញ្ជានែណាំការប្រតិបត្តិ។ យើងខ្ញុំជឿជាក់ថា អតិផរណាជា
និច្ចកាលបានគ្រប់គ្រងតាមគោលដៅដែលរដ្ឋសភាដាក់ចេញ”៕