វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីវិនិយោគិនចិន
(VOVWORLD) -នេះជាកាសន្និដ្ឋានរបស់បណ្ដាតំណាងចូលរួមសន្និសីទជំរុញពាណិជ្ជកម្មវិនិយោគប៉េកាំង Tiānjīn,Hǎ bākè នៅវៀតណាម ឆ្នាំ២០១៧។សន្និសីទនេះដោយសាខាសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ប្រចាំនៅទីក្រុង ហូជីមិញ (VCCI – HCM)
វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីវិនិយោគិនចិន |
នេះជាកាសន្និដ្ឋានរបស់បណ្ដាតំណាងចូលរួមសន្និសីទជំរុញពាណិជ្ជកម្មវិនិយោគប៉េកាំង Tiānjīn,Hǎ bākè នៅវៀតណាម ឆ្នាំ២០១៧។សន្និសីទនេះដោយសាខាសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ប្រចាំនៅទីក្រុង ហូជីមិញ (VCCI – HCM) រួមសហការជាមួយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មវិនិយោគ ទីក្រុង Tiānjīn(ចិន) រៀបចំឡើងនៅទីក្រុងហូជីមិញ នាថ្ងៃទី៦ធ្នូ។
នៅទីនេះ លោក Jing Wei ប្រធានសមាគមជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិសហគ្រាសទីក្រុង Tiānjīn បានអោយដឹងថា៖សហគ្រាសចិនជាច្រើនបានយកចិត្តទុកដាក់ចំពោះការវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ ក៏មានគោលបំណងសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ក្នុងការដឹកជញ្ជូន នាំចូលកសិផល សំដៅនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ៕