វៀតណាមកំពុងទាក់ទាញវិនិយោគិនអង់គ្លេស

(VOVWORLD) -  វិនិយោគិន តំណាងធនាគារ  សហគ្រាស វិស្វករ មេធាវី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប្រមាណ ២០០ នាក់ ដែលចាប់អារម្មណ៍នឹងវៀតណាមបានចូលរួម ព្រឹត្តិការណ៍មួយ ស្តីពីកាលានុវត្តភាព សមិទ្ធិផលនៃការអភិវឌ្ឍន៍និងសក្តានុពលរបស់វៀតណាម រៀបចំឡើងដោយបណ្តាញវៀត ណាម - អង់គ្លេស នៅទីក្រុងឡុងដ៍នាថ្ងៃទី ២ ខែតុលា។

វៀតណាមកំពុងទាក់ទាញវិនិយោគិនអង់គ្លេស - ảnh 1 ព្រឹត្តិការណ៍ ស្តីពីកាលានុវត្តភាព សមិទ្ធិផលនៃការអភិវឌ្ឍន៍និងសក្តានុពលរបស់វៀតណាម រៀបចំឡើងដោយបណ្តាញវៀត ណាម - អង់គ្លេស នៅទីក្រុងឡុងដ៍នាថ្ងៃទី ២ ខែតុលា

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ បានស្តាប់វាគ្មិនវៀតណាមនិងបរទេសបង្ហាញអំពីការអភិវឌ្ឍគួរអោយកត់សម្គាល់របស់វៀតណាម តាមរយៈរឿងរ៉ាវដ៏រស់រវើកស្តីពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាគំនិតរបស់ស្ត្រីវៀតណាមនាសម័យទំនើប។ ប្រធានគណៈចាត់តាំងព្រឹត្តិការណ៍នេះ លោកស្រី Pham Bao Ha បានអោយដឹងថា ជាមួយនឹងប្រធាន បទស្ត្រីនៅក្នុងអាជីវកម្មគឺជាផ្នែកថ្មីនៃការចាប់អារម្មណ៍សម្រាប់បណ្តាញវៀត ណាម - អង់គ្លេស ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក៏ដូចជាលើកកម្ពស់សកម្មភាពរួមរបស់អ្នកដែលចង់ចូលរួមចំណែកក្នុងការបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពនិងសេដ្ឋកិច្ចជាមួយវៀតណាម។

នៅឯព្រឹត្តិការណ៍នេះ លោកស្រី Rachel Hill  នាយិការទទួលបន្ទុកទីផ្សារអឺរ៉ុប នៃមូល នីធិ Dragon Capitals បានវាយតម្លៃថា រដ្ឋាភិបាលអង់គ្លេសនឹងបង្កើនការគាំទ្រនិងលើកទឹកចិត្តអាជីវកម្មអង់គ្លេស ចូលមកវិនិយោគនៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកស្រីក៏បានលើកឡើងផងដែរថា បច្ចុប្បន្នចក្រភពអង់ គ្លេស មានដើមទុនជាច្រើនក្នុងការវិនិយោគចូលមកទីផ្សារថាមពលកកើតឡើងវិញ ហើយសង្ឃឹម ថា លំហូរសាច់ប្រាក់វិនិយោគនេះ នឹងចាក់ចូលទីផ្សារថាមពលកកើតឡើងវិញនិងថាម ពលស្អាតនៅវៀតណាម។ លោកស្រីរូបនេះបានជឿជាក់ថា  “នេះនឹងជាឱកាសដ៏ល្អសម្រាប់អាជីវកម្មអង់គ្លេសពីព្រោះវៀតណាមគឺជាទិសដៅដ៏អស្ចារ្យសម្រាប់វិនិយោគិនទាំងអស់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ