វៀតណាមកំពុងបង្ហាញយ៉ាងច្បាស់នូវតួនាទីឈានមុខគេក្នុងការការពារនិងការផ្ដល់សិទ្ធិដល់ស្ត្រី

(VOVWORLD) - ក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមក៏បានកសាងក្របខណ្ឌ និងគោលនយោបាយសម្រាប់តំបន់អំពីបញ្ហាស្ត្រី សន្តិភាព សន្តិសុខ ចូលរួមយ៉ាង សកម្មក្នុងក្រុមស្ត្រីអាស៊ានអំពីការផ្សះផ្សា។ 

វៀតណាមកំពុងបង្ហាញយ៉ាងច្បាស់នូវតួនាទីឈានមុខគេក្នុងការការពារនិងការផ្ដល់សិទ្ធិដល់ស្ត្រី - ảnh 1សិក្ខាសាលាអន្តរជាតិ “កម្មវិធីសកម្ម ភាពជាតិអំពីស្ត្រី សន្តិភាព និងសន្តិសុខ៖ បទពិសោធន៍អន្តរជាតិនិងអនុសាសន៍សម្រាប់វៀតណាម”។ (រូបថត៖ UN Women)
វៀតណាមកំពុងបង្ហាញយ៉ាងច្បាស់នូវតួនាទីឈានមុខគេក្នុងវិស័យការពារ និង ផ្ដល់សិទ្ធិដល់ស្ត្រី។ ថ្លែងនៅក្នុងសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កម្មវិធីសកម្ម ភាពជាតិអំពីស្ត្រី សន្តិភាព និងសន្តិសុខ៖ បទពិសោធន៍អន្តរជាតិនិងអនុសាសន៍ សម្រាប់វៀតណាម” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ មីនា នៅទីក្រុងហាណូយ លោកស្រី Rana Flowers អ្នកសម្របសម្រួលស្តីទីនៃអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំ វៀតណាមបានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ វៀតណាមតែងតែ មានសំឡេងយ៉ាងសកម្មក្នុងការគាំទ្រនិងជំរុញបញ្ហាស្ត្រី សន្តិភាព និងសន្តិសុខនៅ វេទិកាពហុភាគីដូចជា៖ ស្នើនិងជំរុញការអនុម័តលើសេចក្តីសម្រេចចិត្តដំបូងនៃក្រុម ប្រឹក្សាសន្តិសុខ អ.ស.បអំពីតួនាទីរបស់ស្ត្រី រៀបចំប្រកបដោយជោគជ័យនូវសន្និសីទ អន្តរជាតិអំពីការបង្កើនតួនាទីរបស់ស្ត្រីក្នុងការកសាងនិងពង្រឹងសន្តិភាព។ ក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមក៏បានកសាងក្របខណ្ឌ និងគោលនយោបាយសម្រាប់តំបន់អំពីបញ្ហាស្ត្រី សន្តិភាព សន្តិសុខ ចូលរួមយ៉ាង សកម្មក្នុងក្រុមស្ត្រីអាស៊ានអំពីការផ្សះផ្សា។ លោកស្រី Rana Flowers បានសង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញយ៉ាងច្បាស់ពីការសន្យាចំពោះការផ្ដល់សិទ្ធិនិងការពារស្ត្រី ធានាការចូលរួមរបស់ស្ត្រីក្នុងគ្រប់វិស័យ ហើយវៀតណាមនឹងបន្តបង្ហាញពីតួនាទីរបស់ ខ្លួនទាំងនៅកម្រិតតំបន់ និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ