វៀតណាមកំពុងបំពេញឯកសារ CPTPP ដើម្បីដាក់ជូនរដ្ឋសភានៅចុងឆ្នាំ២០១៨នេះ

(VOVWORLD) - នារសៀលថ្ងៃទី១៩ខែកក្កដានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតប្រចាំខែ។ 
វៀតណាមកំពុងបំពេញឯកសារ CPTPP ដើម្បីដាក់ជូនរដ្ឋសភានៅចុងឆ្នាំ២០១៨នេះ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

អញ្ជើញឆ្លើយសំណួរស្តីពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមកំពុងរួមជាមួយប្រទេសសមាជិក បំពេញបែបបទដើម្បីអនុវត្តន៍តាមសេចក្តីកំណត់របស់ប្រទេសនីមួយៗ៖ “យោងតាមការកំណត់ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងមានសុពលភាពក្រោយរយៈពេល៦០ថ្ងៃ នឹងមានប្រទេសសមា ជិកយ៉ាងហោចណាស់៦ប្រទេសបំពេញនូវបែបបទអនុម័ត។ បច្ចុប្បន្ននេះ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិក ដំណើរការបំពេញនូវបែបបទអនុម័ត CPTPP ឲ្យ សមស្របជាមួយសេចក្តីកំណត់របស់ប្រទេសនីមួយៗ ដើម្បីឈានដល់ការដាក់ឲ្យដំណើរការកិច្ចព្រមព្រៀងនេះ។ ហើយសព្វថ្ងៃនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏កំពុងបំពេញនូវសំណុំឯកសារ ដើម្បីអាចដាក់ជូនរដ្ឋសភានៅក្នុងកិច្ចប្រជុំចុងឆ្នាំនេះ”។

ក៏នៅក្នុងសន្និសីទកាសែតនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមអបអរសាទរចំពោះការដែលប្រធានា ធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជំនួបកំពូលក្នុងថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  នៅទីក្រុង Hensinki ប្រទេសហ្វាំងឡង់នោះ។ វៀតណាមមានបំណង ចង់ឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិក អភិវឌ្ឍន៍ប្រកបដោយស្ថេរភាពនឹងរួមចំណែកទៅក្នុងសន្តិភាព សហប្រតិបត្តិការនិងការអភិ វឌ្ឍលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ