វៀតណាមកំពុងពិចារណាលើពេលវេលាបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 បានធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងដំណាក់កាលបច្ចុប្បន្ន។
អង្គប្រជុំបានពិភាក្សាលើបញ្ហាគ្រប់គ្រង ការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកជំនាញបរទេសនិងនិស្សិតអន្តរជាតិ ជាពិសេស បញ្ហាបើកទ្វារសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈពេលមានលក្ខណៈគ្រប់គ្រាន់។
ពាក់ព័ន្ធនឹងការងារធ្វើចត្តាឡីស័ក អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ សម្រាប់មូលដ្ឋាននិងអង្គភាព ដែលទទួលអ្នកជំនាញបរទេសមកវៀតណាម។ អាស្រ័យហេតុនេះ នៅពេលដែលអ្នកជំនាញបរទេសចូលមកវៀតណាមភ្លាម គណៈកម្មា ធិការប្រជាជនខេត្ត ឬ ទីក្រុងនឹងកំណត់កន្លែងសម្រាប់ដាក់នៅដាច់ដោយឡែក តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះនិស្សិតវិលត្រឡប់វិញក្រសួងបានណែនាំឲ្យនៅដាច់ដោយឡែកក្នុងអន្តេវាសិកដ្ឋានកងទ័ព៕