វៀតណាមកំពុងមានឱកាសជាច្រើនក្នុងការទាក់ទាញ FDI គុណភាពខ្ពស់
(VOVWORLD) - ការទាក់ទាញការវិនិយោគបរទេស (FDI) របស់វៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន។
ទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែធ្នូឆ្នាំមុន សម្រេចបាន ៣៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣២% បើធៀបនឹងឆ្នាំ ២០២២។ យោងតាមអ្នកជំនាញ កត្តាសំខាន់ៗបង្កើតឱកាសក្នុងការទាក់ទាញការវិនិយោគបរទេសមកវៀតណាមដូចជា៖ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត តុល្យភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានធានា អតិផរណាត្រូវបានគ្រប់គ្រង។ ជាមួយគ្នានោះ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលបានចុះហត្ថលេខានិងកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជួយសម្រួលដល់សកម្មភាពវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត Le Duy Binh បានចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីក្តាប់ជាប់ឱកាសទាក់ទាញ FDI ដែលមានគុណភាពខ្ពស់ទាមទារឲ្យក្រសួង ស្ថាប័នក្នុងតំបន់ត្រូវជំរុញការវិនិយោគដោយមានគោលដៅជាក់ស្តែង៊ ពោលគឺ ផ្តល់អាទិភាពដល់ការទាក់ទងអាជីវកម្មជាមួយបច្ចេកវិទ្យាថ្មី ទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន សមស្របនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៖
“អ្នកវិនិយោគបរទេស ជាពិសេសសហគ្រាសធំៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសវិនិយោគអាជីវកម្ម។ នេះគឺជាបញ្ហាដែលទាមទារឱ្យយើងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ។ បញ្ហាទីពីរគឺយើងត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ យើងបានអនុវត្តវិធានការយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការលើកកម្ពស់ការវិនិយោគសាធារណៈ និងការកៀរគរការចូលរួមយ៉ាងច្រើនពីវិស័យឯកជន ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែយើងត្រូវបង្កើនបន្ថែមទៀតដើម្បីកែលម្អមុខមាត់ថ្មី ផ្នត់គំនិតថ្មី។ ដោយហេតុនេះកាត់បន្ថយថ្លៃដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមអាជីវកម្មសម្រាប់អង្គភាពអាជីវកម្ម”។