វៀតណាមកំពុងសរសេរបន្តរឿងជោគជ័យផ្នែកសេដ្ឋកិច្ច

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ សាខាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo ប្រចាំនៅអាល្លឺម៉ង់និងអូទ្រីសបានប្រកាសពីការស្រាវជ្រាវរបស់ខ្លួនលើការវាយតម្លៃនូវកម្រិតហានិភ័យនៅវៀតណាម ក្នុងនោះបានសង្កត់ធ្ងន់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងសរសេរបន្តរឿងជោគជ័យផ្នែកសេដ្ឋកិច្ចបន្ទាប់ពីបានគ្រប់គ្រងយ៉ាងល្អការរីករាលដាលនៃកូវីដ-១៩។ 
វៀតណាមកំពុងសរសេរបន្តរឿងជោគជ័យផ្នែកសេដ្ឋកិច្ច - ảnh 1សាខាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo ប្រកាសពីការស្រាវជ្រាវរបស់ខ្លួនលើការវាយតម្លៃនូវកម្រិតហានិភ័យនៅវៀតណាម (រូបថត៖ TTXVN)

អត្ថបទបានដកស្រង់ សេចក្តីសន្និដ្ឋានការស្រាវជ្រាវ ថ្មីបំផុតរបស់ Credendo លើប្រទេសមួយចំនួនបានបង្ហាញថា វៀតណាមគឺជាប្រ ទេសមួយ ក្នុងចំណោមប្រទេសភាគតិចដែលបង្ហាញពីសមត្ថភាពនៃការស្តារឡើងវិញគួរឱ្យកត់សម្គាល់ ដោយការរាំងស្កាត់វីរុស SARS-CoV-2 យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត។

យ៉ាងណាមិញ  Credendo បានវាយតម្លៃថា វៀតណាមបាននិងកំពុងទទួលផលពីការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្ម និងការរៀបចំបណ្តាញផ្គត់ផ្គង់ឡើងវិញ ហើយកំពុងបន្តនាំមកនូវគុណប្រយោជន៍ដល់វៀតណាមក្នុងរយៈពេលវែង ពីព្រោះ វៀតណាមត្រូវបានចាត់ទុកថាជាទីតាំងវិនិយោគមានស្ថិរភាព សម្រាប់ការផ្លាស់ប្តូរវិនិយោគនៅអាស៊ីអាគ្នេយ៍។ លើសពីនេះទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខាក្នុងអំឡុងឆ្នាំ ២០១៩-២០២០ (ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប -  EVFTA ឬកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ - RCEP) ដែលនឹងជួយជំរុញពាណិជ្ជកម្មនិងទាក់ ទាញការវិនិយោគផ្ទាល់ពីបរទេស។

ក្នុងពេលជាមួយគ្នានោះ ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចមីក្រូអាស៊ានបូក ៣ (AMRO) ទើបបញ្ជាក់ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាម (GDP) ត្រូវបានគេរំពឹងថានឹងឈានដល់ ៧% នៅឆ្នាំ ២០២១ ដោយសារការស្តារឡើងវិញនូវតម្រូវការខាងក្រៅ រួមចំណែកជួយសេដ្ឋកិច្ចក្នុងប្រទេសមានលទ្ធភាព ងើបឡើងវិញនិងបង្កើនផលិតកម្ម។ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងកើនឡើងនោះ AMRO បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាការគាំទ្រអំពីគោលនយោបាយ ដើម្បីវៀតណាមស្តារសេដ្ឋកិច្ចរបស់ខ្លួននិងជួយបង្ករលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរទៅជាស្ថានភាពធម្មតាថ្មីមួយ ក្រោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ