វៀតណាម​កំពុង​អនុវត្តតាមកាលវិភាគនូវ​គម្រោង​វាល​ស្រែ​​គុណភាព​ខ្ពស់និងការ​​​បំភាយ​​ឧស្ម័នទាប​​ ១ លាន​ហិកតា​

(VOVWORLD) - វៀតណាមបាននិងកំពុងអនុវត្តតាមកាលវិភាគនិងគោលដៅនៃគម្រោង “វាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាប ១ លានហិកតា ដោយផ្សារភ្ជាប់ទៅនឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០”។ 

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោក និងមូលនិធិហិរញ្ញវត្ថុកាបូនអន្តរកាល (TCAF) គាំទ្រការអនុវត្តគម្រោង នារសៀលថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា៖

វៀតណាម​កំពុង​អនុវត្តតាមកាលវិភាគនូវ​គម្រោង​វាល​ស្រែ​​គុណភាព​ខ្ពស់និងការ​​​បំភាយ​​ឧស្ម័នទាប​​ ១ លាន​ហិកតា​ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam ។ រូបថត៖ VOV

គោលដៅចម្បងនៃគម្រោងនេះ គឺរួមចំណែកលើកកម្ពស់គុណតម្លៃប្រកបដោយនិរន្តរភាពរបស់អង្ករវៀតណាម; រៀបចំផលិតកម្មឡើងវិញ ជួយប្រជាជនបង្កើនប្រាក់ចំណូល និងធានាបរិស្ថាន ស្របតាមការសន្យារបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រការដែលគួរឱ្យរីករាយបំផុតគឺលើកកម្ពស់ការយល់ដឹងរបស់ប្រជាកសិករនៅពេលចូលរួមក្នុងគម្រោង តាមនោះបានបង្ហាញពីប្រសិទ្ធភាពរបស់គម្រោង។ បញ្ហានាបច្ចុប្បន្នគឺរបៀបវាស់វែងមេគុណកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ តាមរយៈគំរូចំនួន ៦ ដែលបានដាក់ពង្រាយនៅតាមមូលដ្ឋានផ្សេងៗគ្នា លើផ្ទៃដី ៣០០ ហិកតា ដែលបានប្រមូលផលរួចហើយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តដាក់ពង្រាយនៅរដូវប្រាំងនិងរដូវវស្សាឆ្នាំក្រោយ ដើម្បីមានមូលដ្ឋានគ្រឹះសម្រាប់ប្រកាសមេគុណវាស់វែងការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅលើដំណាំស្រូវ” ។

 តំណាងក្រុមការងារនិងមូលនិធិហិរញ្ញវត្ថុកាបូនអន្តរកាល លោក Li Guo អ្នកជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោក បានឲ្យដឹងថា គម្រោងនេះនៅពេលទទួលបានជោគជ័យ នឹងក្លាយជាគំរូសាកល្បងវិធីសាស្រ្តកសិកម្មថ្មីនេះ សម្រាប់ពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ