វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

(VOVWORLD) - នៅក្នុងជំនួបទាំងនេះ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ អនុវត្តន៍ឱ្យបានល្អនូវសេចក្តីថ្លែងការណ៍រួម សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងនោះនាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ធ្វើជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងទ្វេភាគី។
វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 1លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចហ៊ុន សែន

នាថ្ងៃទី១៨ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចហ៊ុន សែន; ប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភា សម្ដេចហេង សំរិន; អនុប្រធានគណបក្ស CPP ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអន។

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 2លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភា សម្ដេចហេង សំរិន

នៅក្នុងជំនួបទាំងនេះ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ អនុវត្តន៍ឱ្យបានល្អនូវសេចក្តីថ្លែងការណ៍រួម សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងនោះនាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ធ្វើជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនេះ រក្សាឲ្យបានល្អរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់ បង្កើនការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ សម្របសម្រួលគ្នារៀបចំល្អរាល់សកម្មភាពក្នុងឆ្នាំមិត្តភាព។

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 3លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា បានអញ្ជើញជួបធ្វើការជាមួយអនុប្រធានគណបក្ស CPP ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអន

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសគឺការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការដែលបានចុះហត្ថលេខា សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្ដាវេទិកាពហុភាគី។ លោកបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាគ្រប់គ្រង និងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ