វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម

(VOVWORLD) -  នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; ពង្រឹងការគ្រប់គ្រងសកម្មភាពនាំចូលនិងនាំចេញឈើ; ការពារ និងគ្រប់គ្រងជំងឺលើរុក្ខជាតិនិងសត្វ; ការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់គម្រោងសហការមួយចំនួនជាដើម។  
វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សាទ្វេភាគី (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២១ ខែធ្នូ នៅរាជធានីភ្នំពេញ (កម្ពុជា) គណៈប្រតិភូក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Le Quoc Doanh មានជំនួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រី វេង សាខុន។

 នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; ពង្រឹងការគ្រប់គ្រងសកម្មភាពនាំចូលនិងនាំចេញឈើ; ការពារ និងគ្រប់គ្រងជំងឺលើរុក្ខជាតិនិងសត្វ; ការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់គម្រោងសហការមួយចំនួនជាដើម។  តំណាងក្រសួងទាំងពីរក៏បានឯកភាពដាក់ចេញសំណើរនិងសិក្សាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន លើវិស័យកសិកម្ម និងនេសាទរវាងរដ្ឋាភិបាលទាំងពីរនាពេលខាងមុខ។

លោកអនុរដ្ឋមន្ត្រី Le Quoc Doanh បានឲ្យដឹងថា បច្ចុប្បន្នវៀតណាមជាប្រទេសនាំចូលធំជាងគេក្នុងចំណោមប្រទេសទាំង ៩០ ដែលនាំចូលទំនិញកសិកម្មពីកម្ពុជា; ភាគីវៀតណាមមានបំណងពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការលើវិស័យកសិកម្ម និងវារីវប្បកម្មជាមួយកម្ពុជា។ ក្នុងនោះ មានគម្រោងសាងសង់គំរូផ្ទេរបច្ចេកវិទ្យាវារីវប្បកម្មនៅតំបន់ទន្លេសាបនៃប្រទេសកម្ពុជា ដែលមានតម្លៃ ៧០ពាន់លានដុង (ប្រហែល ៣លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ