វៀតណាម-កម្ពុជា ពង្រឹងការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើការងារចលនាមហាជន

(VOVWORLD) - នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានជួបសន្ទនាតាមប្រព័ន្ធអនឡាញជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន។ 
វៀតណាម-កម្ពុជា ពង្រឹងការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើការងារចលនាមហាជន - ảnh 1ទិដ្ឋភាពនៃជំនួប(រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួលក្នុងការឃោសនានិងការចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការផ្លាស់ប្តូរគណៈ ប្រតិភូ ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើការងារចលនាមហាជន; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ភាគីទាំងពីរផ្តល់យោបល់និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដឹកនាំ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់គណៈកម្មាធិការចលនាមហាជនរបស់បក្សទាំងពីរ ជាពិសេសនៅតាមមូលដ្ឋានជាប់ព្រំដែន ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងការងារចលនាមហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ