វៀតណាម-កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVWORLD) - ក្នុងជំនួបទាំងនេះ លោកស្រី Nguyen Thi Thanh បានអះអាងថា សមាគមមិត្តភាពវៀតណាម - កម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយនឹងសមាគមមិត្តភាពកម្ពុជា - វៀតណាម ដើម្បីអភិរក្ស ការពារ លើកតម្កើង និងមរតកទៅជំនាន់ក្រោយអំពីចំណងមិត្តភាពដ័ស្មោះសរ ប្រពៃណីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនិមួយៗ។

វៀតណាម-កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 1លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា   (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា នៅរាជធានីភ្នំពេញ គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយលោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា; ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន; និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្នុងជំនួបទាំងនេះ លោកស្រី Nguyen Thi Thanh បានអះអាងថា សមាគមមិត្តភាពវៀតណាម - កម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយនឹងសមាគមមិត្តភាពកម្ពុជា - វៀតណាម ដើម្បីអភិរក្ស ការពារ លើកតម្កើង និងមរតកទៅជំនាន់ក្រោយអំពីចំណងមិត្តភាពដ័ស្មោះសរ ប្រពៃណីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនិមួយៗ។

នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេង មានតម្លៃ និងទាន់ពេលវេលា ដែលវៀតណាមបានផ្តល់ឲ្យកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ ជួយសង្គ្រោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ស្តារប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិសព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ សម្តេចបានគូសបញ្ជាក់ពីភាពចំាបាច់ក្នុងការបន្តពូនជ្រុំនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា ទទួលបានផ្លែផ្កាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចរួចរាល់ការងារបោះបង្គោល ខ័ណ្ឌសីមាលើដីគោក និងដោះស្រាយបញ្ហាស្ថានភាពផ្លូវច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងនោះសមាគមមិត្តភាពទាំងពីរដើរតួនាទីសំខាន់។

ថ្នាក់ដឹកនាំកម្ពុជាបានសង្កត់ធ្ងន់ថា សមាគមមិត្តភាពនៃប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍សកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននិងប្រជាជនប្រកបដោយប្រសិទ្ធភាព ផ្សព្វផ្សាយព័ត៌មាន និងការអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយអំពីប្រពៃណី ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមចំណែកកម្ចាត់ចោលនូវឧបាយកល និងល្បិចកលធធ្វើឲ្យបែកបាក់ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ