វៀតណាម-កម្ពុជាកសាងខ្សែផ្លូវពំ្រដែនសន្តិភាពមិត្តភាព
|
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung
និងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចហ៊ុនសែន
(រូបថតៈ Chinhphu.vn) |
(VOV)-នារសៀលថ្ងៃទី ៣០កក្កដា នៅទីក្រុងហាណូយ គណះកម្មាធិការមជ្ឈឹម
រណសិរ្យមាតុភូមិវៀតណាម បានទទួលជួប គណះប្រតិភូ ក្រុមប្រឹក្សារជាតិ
រណសិរ្យមាតុភូមិ សាមគ្គីភាព អភិវឌ្ឍន៏មាតុប្រទេសកម្ពុជា ដឹកនាំដោយ លោក
មិនឃិម អនុប្រធាន និងជា អគ្គលេខាធិការ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៃ
ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ច មិត្តភាព ជាផ្លូវការនៅវៀត
ណាម។ ភាគីទាំងពីរបានឯកភាព រៀបចំសន្និសីទ៖ កសាងខ្សែរផ្លូវព្រំដែន
សន្តិភាព មិត្តភាព វៀតណាម -កម្ពុជា នាខែសីហាខាងមុខនេះ នៅកម្ពុជា។ ខ្លឹមសាសំខាន់នៃសន្នសិទគឺប្រមូលផ្តុំលើកការអប់រំ ឃោសនាអំពី ប្រពៃណី
របស់ប្រជាជននៃប្រទេសទាំងពីរ ពិសេសប្រជាជននៅតំបន់ជាប់ ព្រំដែន
យល់ពីប្រពៃណីរបស់ប្រជាជាតិទាំងពីរលើកកំពស់ការយល់ដឹង និងការទទួល
ខុសត្រូវ របស់កម្មាភិបាល ប្រជាជន ក្នុងការកសាងខ្សែផ្លូវសន្តភាព មិត្តភាពនៅ
តំបន់ជាប់ព្រំដែន។ ប្រទេសទាំងពីរខំប្រឹង ប្រែងសម្រេចការងារបោះបង្គោល
ព្រំដែនក្នុងឆ្នាំ ២០១២៕