វៀតណាម-កម្ពុជា៖ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) -នាយប់ថ្ងៃទី២០កក្កដា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងបើកលៀងសាយភោជន៍ អំណរសាទរអគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ វៀត ណាមក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ |
នៅទីនេះ លោក Nguyen Phu Trong បានសម្តែងក្តីជឿជាក់ថា ដោយសមិទ្ធិសំខាន់ ៗដែលប្រជាជននៃប្រទេសទាំងពីរទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេស នីមួយៗនោះ និងក្នុងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរនាពេល កន្លងទៅ ទំនាក់ទំនងវៀតណាម-កម្ពុជានឹងបានអភិវឌ្ឍន៍ឡើងកំពស់ថ្មីពិតប្រាកដ ឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រ ទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុង តំបន់អាស៊ីអាគ្នេយ៍និងលើពិភព លោក។
បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានអញ្ជើញចូលថ្វាយបង្គុំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី នៅរាជធានីភ្នំពេញ។ នៅទីនេះ លោក Nguyen Phu Trong បានឲ្យដឹងថា នៅវៀតណាម សាសនាព្រះពុទ្ធមានការ អភិវឌ្ឍន៍យ៉ាងខ្លាំងនិងមានការរួមវិភាគទានសំខាន់ទៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងមានបំណងថា ព្រះពុទ្ធសាសសនាកម្ពុជា និងព្រះពុទ្ធសាសនា វៀតណាមកាន់តែមានទំនាក់ទំនងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Phu Trong បានជូនពរសម្តេចសង្ឃពីរអង្គ រួមទាំងព្រះសង្ឃទាំងអស់នូវសុខភាពល្អ និងមានការរួមវិភាគទានខ្លាំងក្លាថែមទៀត ទៅក្នុងការអភិវឌ្ឍន៍របស់សាសនាព្រះ ពុទ្ធនិងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាផងដែរ៕