វៀតណាម-កម្ពុជានិងឡាវបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ |
(VOVworld)-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហូជីមិញ ក្រសួងនគបាលបានបើកសន្និ សីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាម - កម្ពុជានិងឡាវ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងគ្រឿងញៀនលើកទី១៥។ នៅសន្និសីទនេះ ភាគីនានាបានឯកភាពគ្នាថា គ្រឿងញៀនជាបញ្ហាអន្តរជាតិ ហើយប្រទេសដោយឡែកពុំអាចដោះស្រាយដោយ
ខ្លួនបានឡើយ តាមនោះ វៀតណាម កម្ពុជានិងឡាវត្រូវបង្កើនកិច្ចសហប្រតិបត្
តិកាថែមទៀតក្នុងការបង្ការប្រឆាំងគ្រឿងញៀន។ថ្លែងមតិក្នុងសន្និសីទនេះ ឧប
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam និងជាប្រធាន គណៈ
កម្មាធិការជាតិទទួលបន្ទុកការងារបង្ការប្រឆាំង AIDSនិងបង្ការគ្រឿងញៀន
ពេស្យាកម្មវៀតណាមបានលើកច្បាស់ថា៖
“ត្រូវរំលឹកថា ជនញៀនគ្រឿងញៀនភាគច្រើនជាមុខសញ្ញារបស់ពួកឧក្រិដ្
ឋជន ហើយជនខ្លះក្នុងចំណោមគេជាឧក្រិដ្ឋជន។ យើងក៏មិនអាចភ្លេចបានថា គ្រួសារនៃជនញៀនគ្រឿងញៀនខ្លះក៏ត្រូវអូសទាញចូលទៅក្នុងបទ ល្មើស និង
មិនជៀសផុតពីភាពក្រីក្របានឡើយ។ប្រការនេះទាមទារឲ្យយើងត្រូវតែមាន ដំណោះស្រាយដោយព្រមៗគ្នារបស់សហគមន៍ទាំងមូល។ចំពោះមុខស្ថានភាព
នោះ ប្រទេសទាំងបីវៀតណាម កម្ពុជានិងឡាវត្រូវរិតបន្តឹងកិច្ចសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត”៕