វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា - ảnh 1
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា (Image: VNA)


(VOVworld) - នាថ្ងៃទី ២ កុម្ភៈ គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងក្រសួងធម្មការនិងសាសនាព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការងារសាសនាដំណាក់កាល ២០១៥-
២០២០។ ក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំភាគីទាំង ២ បានពិភាក្សាអំពីស្ថានភាព
សាសនាបទ ពិសោធគ្រប់គ្រងរដ្ឋខាងសាសនានៃប្រទេសនិមួយៗ ព្រមទាំង
វាយតំលៃលទ្ធផលនៃ ការអនុវត្តអនុសារណៈយោគយល់គ្នាស្តីអំពីការងារ
សាសនាដែលប្រទេសទាំង ២ បាន ចុះហត្ថលេខានាឆ្នាំ ២០០៧។ ភាគីទាំង
២ បានអះអាងថា៖ លទ្ធផលនេះបានរួមចំណែកជាក់ស្តែងចូលក្នុងការងារ
សាសនានៃប្រទេសនិមួយៗ បង្កើនទំនាក់ទំនងមិត្តភាពទំនាក់ទំនងប្រពៃណី
សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងព្រះ រាជាណាចក្រកម្ពុជាឲ្យ
បានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ