វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ជំរុញ​ខ្លាំង​ការតភ្ជាប់សេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី ២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ជំរុញ​ខ្លាំង​ការតភ្ជាប់សេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

តបតាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា។

នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី ២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរ និងការពិគ្រោះយោបល់ជាន់ខ្ពស់  និងយន្តការទ្វេភាគីនានា; បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ; ជំរុញខ្លាំងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ; បន្តពង្រីកកំណើនពាណិជ្ជកម្ម វិនិយោគទ្វេភាគី។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់ផ្លូវគមនាគមន៍ទេសចរណ៍ កសិកម្ម-រុក្ខាកម្ម-នេសាទ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ពលករ ធនធាន និងបរិស្ថាន។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV); បន្តសហការប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា។

នាព្រឹកថ្ងៃដដែល នៅក្នុងជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានឯកភាពគ្នាជំរុញការសម្រេចរួចរាល់ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសន្យាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគម និងដៃគូនានា។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន អះអាងពីសារៈសំខាន់ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ធានាសេរីភាពនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងសម្រេចឲ្យបាន ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ