វៀតណាម-កម្ពុជារឹតបន្តឹងចំណងមិត្តភាពថែមទៀត។

(VOVworld)-ស្ថិតក្នុងក្របខ័ណ្ឌបណ្តាព្រឹត្តការណ៌ ខួបអនុស្សាវរីយ៌លើកទី៤៥ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា(ថ្ងៃទី២៤មិថុនា១៩៦៧ ថ្ងៃទី ២៤
មិថុនាឆ្នាំ២០១២) នា​យប់ថ្ងៃទី២១មិថុនានៅទីក្រុងហាណូយវៀតណាម ស្ថានរាជ
ទូតកម្ពុជាប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងដ៏មហោឡារឹតដើម្បីអបអរ
ព្រឹត្តការណ៌នេះ។ អញ្ចើញចូលរួមក្នុងពិធី មានឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត
ណាម Nguyen Xuan Phuc, សមាជិកការរិយាល័យនយោបាយ រដ្ឋមន្រ្តីការ
បរទេស Pham Binh Minh, ឧត្តមសេនីយ៌ទោ Nguyen Quoc Khanh អគ្គសេនា
ធិការនៃកងទ័ពប្រជាជនវៀតណាម​រួមជាមួយថ្នាក់ដឹកនាំតំណាង ក្រសួង ស្ថាប័ន
នានា។ថ្លែងមតិក្នុងពិធី ឯកអគ្គរាជទូត Hun Phannyបានសំដែងនូវក្តីសោមនស្ស
រីករាយយ៉ាងក្រៃលែងចំពោះការគាំទ្រ និងជួយឧបត្ថម្ភរបស់​បក្ស រដ្ឋនិងប្រជាជន វៀតណាមចំពោះកម្ពុជា​នៅសម័យសង្គ្រាមក៏ដូចជានាបច្ចុប្បន្ន។ ឯកអគ្គរាជទូត
ក៏ឲ្យដឹងទៀតថា៖ កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងកម្ពុជានិងវៀតណាម
កាន់តែស៊ីជំរៅ និងទទួលបានលទ្ធផលគួរឲ្យគត់សម្គាល់។តម្លៃពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកើនពី ១,៨ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ២០១០​ឡើងដល់២
ពាន់ដុល្លាអាមេរិកក្នុងឆ្នាំ២០១១  គ្រោងនឹង កើនឡើង ៥ពាន់លានដុល្លារក្នុង
រយៈពេល​៥ឆ្នាំខាងមុខ។ ស្តីអំពីរាល់សមទ្ធិដែលរដ្ឋាភិបាលនិងប្រជាជនវៀត
ណាមទទួលបានក្នុងរយៈពេលកន្លងទៅ ឯក អគ្គរាជទូត Hun Phanny សង្កត់
ធ្ងន់ថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះរាល់សមទ្ធិដ៏ធំធេងដែលរដ្ឋាភិបាលនិងប្រជាជន វៀតណាមទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សនិងរដ្ឋវៀតណាម ក្នុងកិច្ចការជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មខឿនសេដ្ឋកិច្ច ប្រ
ទេសជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអភិវឌ្ឍន៌ចីរភាពរបស់វៀតណាម នឹងនាំមកផលប្រយោជន៌ជាក់ស្តែង ដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលកំពុងមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ”។

វៀតណាម-កម្ពុជារឹតបន្តឹងចំណងមិត្តភាពថែមទៀត។ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ថ្លែងមតិក្នុងពីធីនេះ
(Image: VOV World)


        ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អះ
អាងថា៖

       “យើងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះរាល់សមទ្ធិដ៏ធំ
ធេង​និងជាមោទនភាពដែលប្រជាជនកម្ពុជាបង​ប្អូនក្រោមរាជកាលប្រកបដោយ សុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរាជរដ្ឋាភិបាលកម្ពជា ដឹកនាំដោយសម្តេចតេជោហ៊ុន
សែន នាយករដ្ឋមន្រ្តីទទួលបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៌ប្រទេសជាតិ
សូមប្រសិទ្ធពរជូន ប្រជាជនកម្ពុជាជាបងប្អូនទទួលបាន សមទ្ធិដ៏ធំធេងថែម
ទៀត ក្នុងការការកសាង អភិវឌ្ឍន៌ ប្រទេសជាតិកម្ពុជាប្រកបដោយភាពសម្បូ
រុងរឿង ប្រជាជនកម្ពុជា មានភាព សម្បូសប្បាយ”។

        ក្នុងឪកាសព្រឹត្តការណ៌ដ៏សែនសំខាន់ នាថ្ងៃទី ២៤មិថុនា ២០១២ នា
យករដ្ឋមន្រ្តីកម្ពុជា Hun Sen និងនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung
អញ្ចើញចូលរួម ពិធីសម្ពោធបង្គោលព្រំដែនលេខ​៣១៤ នៅតំបន់ជាប់ ព្រំដែន
រវាងខេត្ត Kampot(កម្ពុជា)និងខេត្តKiên Giang(វៀតណាម) និងធ្វើជា សហ អធិបតីសិក្ខាសាលាស្តីអំពី​កិច្ចសហប្រតិបត្តិការវៀតណាម កម្ពុជាលើកទី ៣
នៅខេត្ត Kien Giang វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ