វៀតណាម-កម្ពុជារួមសហការក្នុងការគ្រប់គ្រងការពារខ្សែព្រំដែន
|
វៀតណាម-កម្ពុជារួមសហការក្នុងការគ្រប់គ្រងការពារខ្សែព្រំដែន
(រូបថតៈ vietnamnet) |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ មន្ត្រីក្រសួងការពារប្រទេសវៀតណាម គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាដឹកនាំ
ដោយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី ១៣ធ្
នូឆ្នាំ២០១៥។ នាព្រឹកថ្ងៃទី១២ធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម
ឧត្តមសេនីយ៍ Phung Quang Thanh បានអញ្ជើញជួបពិភាគ្សាជាមួយ ឧត្តមសេនីយ៍
ទៀ បាញ់រួមជាមួយគណៈប្រតិភូ។
នៅក្នុងជំនួបនេះភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាព
សេដ្ឋកិច្ច សង្គម ការពារជាតិនិងសន្តិសុខនៃប្រទេសនីមួយៗ និងវាយតម្លៃនូវ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រ សួងការពារជាតិកម្ពុជាឆ្នាំ២០១៥ ព្រមទាំងឯកភាពលើរបៀបវារៈ ទិសដៅសហ ប្រតិបត្តិការក្នុងឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ តាមនោះរបៀបវារៈសហប្រតិបត្តិ
ការក្នុងឆ្នាំ២០១៦គឺផ្តោតសំខាន់លើវិស័យមួយចំនួនក្នុងនោះមានការផ្លាស់ប្តូរ
គណៈប្រតិភូ ជួបសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី បណ្តុះ
បណ្តាលកម្មាភិបាល យាមល្បាតរួមលើសមុទ្រ និង រួមសហការក្នុងការ គ្រប់
គ្រងការពារខ្សែព្រំដែនលើដីគោកជាដើម។ បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរបាន
ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០១៦៕