(VOVworld) - នាថ្ងៃទី៦ ធ្នូ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បាន
ប្រារព្ធឡើងសន្និសីទត្រីភាគីនិងទ្វេភាគីថ្នាក់រដ្ឋមន្រ្តីលើកទី១៦រវាងវៀតណាមកម្ពុជា
និងឡាវ ស្ដីអំពីកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងគ្រឿងញ្ញៀន។គណៈប្រតិភូវៀត
ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋមន្រ្តី ក្រសួងនគរបាល។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក កាវ ខុន តារ៉ា អនុ ប្រធានគណៈកម្មាធិការ
ជាតិបង្ការប្រឆាំងគ្រឿងញ្ញៀន។គណៈប្រតិភូឡាវដឹកនាំដោយលោក Kou Chansina
ប្រធានគណៈកម្មាធិការជាតិបង្ការប្រឆាំងគ្រឿង ញ្ញៀន។
|
ប្រធានគណៈប្រតិភូនៃប្រទេសទាំងបីថតរូបជាមួយឧបនាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖cand.com.vn) |
អញ្ជើញថ្លែងសន្ទរកថានៅសន្និសីទនេះ ឧត្តមសេនីយ៍ទោ Dong Dai Loc អគ្គ
នាយករងអគ្គនាយកដ្ឋានប៉ូលីសវៀតណាមសង្កត់ធ្ងន់ថា នាពេលកន្លងទៅ កិច្ច
សហប្រតិបតិ្តការបង្ការប្រឆាំងគ្រឿងញ្ញៀនឆ្លងដែនរវាងខេត្តក្រុងជាប់ព្រំដែនរបស់
វៀតណាម កម្ពុជានិងឡាវបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លា។វៀតណាមបានរៀបចំ
វគ្គហ្វឹកហ្វឺនចំនួន១៥វគ្គសំរាប់កម្មាភិបាលចំនួន២៧២រូបដែលបំពេញការងារ
បង្ការប្រឆាំងគ្រឿងញ្ញៀនរបស់កម្ពុជានិងឡាវ។
ក្នុងរយៈពេល២ថ្ងៃ ក្រៅពីកិច្ចប្រជុំត្រីភាគី តំណាងផ្នែកនគរបាលនៃប្រទេស
ទាំងបីវៀតណាម ឡាវនិងកម្ពុជា បានមានកិច្ចប្រជុំទ្វេភាគីស្ដីអំពីកិច្ចសហប្រតិ
បតិ្តការ បង្ការប្រឆាំងគ្រឿងញ្ញៀនទៀតផង។សន្និសីទត្រីភាគីលើកនេះគ្រោងនឹង
អនុម័តលើសេចក្ដីថ្លែងការណ៍រួម ក៏ដូចជាចុះហត្ថលេខាលើអនុស្សរណៈយោគ
យល់គ្នា ដើម្បីអនុវត្តន៍ក្នុងប៉ុន្មានឆ្នាំខាងមុខហើយបិទបញ្ចប់នាថ្ងៃទី៧ ធ្នូ៕