វៀតណាម-កូរ៉េខាងត្បូងខិតខំនាំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។

វៀតណាម-កូរ៉េខាងត្បូងខិតខំនាំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថត៖ TTXVN)

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ និងទេសចរណ៍ គឺជាសសរស្តម្ភមួយ នៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។ រដ្ឋសភាវៀតណាមគាំទ្រការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយបានខិតខំ ដល់ឆ្នាំ ២០២៣ ពាណិជ្ជកម្មដោយឡែក នឹង ឈានដល់សម្រេចបានចំនួន ១០០ ពាន់លានដុល្លា ក្នុងទិសដៅកាន់តែមានតុល្យភាព ខិតខំឆ្ពោះទៅគោលដៅ សម្រេចបាន ១៥០ ពាន់លានដុល្លារ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានប្រកាសថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងលើកនេះ តំណាងរដ្ឋាភិបាលទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធានារ៉ាប់រងសង្គម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងវិស័យនេះ ដើម្បីធានាផលប្រយោជន៍របស់ពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង និងពលករកូរ៉េត្បូងមកធ្វើការនៅប្រទេសវៀតណាម។ ប្រការនេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំងពីរបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ