វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យមានការអភិវឌ្ឍជានិរន្តរភាពក្នុងទិសដៅប្រកបដោយតុល្យភាពនិងនិរន្តរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មីនា  នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Young Sam នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាត់ទុកថា ប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងការរក្សារាល់ដំណើរទស្សនកិច្ចគ្រប់ថ្នាក់; រក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាព “កម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង”។

វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យមានការអភិវឌ្ឍជានិរន្តរភាពក្នុងទិសដៅប្រកបដោយតុល្យភាពនិងនិរន្តរភាព - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយលោក Choi Young-sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព; លើកទឹកចិត្តឱ្យធុរកិច្ចកូរ៉េខាងត្បូង បន្តពង្រីកទំហំវិនិយោគរបស់ខ្លួន ដោយផ្តោតលើវិស័យដែលកូរ៉េខាងត្បូងមានចំណុចខ្លាំងដូចជា ឧស្សាហកម្មវប្បធម៌ អេឡិចត្រូនិក វិស័យសាងសង់កប៉ាល់ និងវិស័យដែលកំពុងរីកចម្រើនដូចជា semiconductors, បញ្ញាសិប្បនិម្មិត (AI); កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងផ្ទេរបច្ចេកវិទ្យាទៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីកូរ៉េខាងត្បូង បន្តពង្រីកការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍; គាំទ្រការបណ្តុះបណ្តាល និងបង្កើនការទទួលពលករវៀតណាមប្រកបដោយគុណភាពខ្ពស់; សង្ឃឹមថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តជួយសហគមន៍វៀតណាមនឹងនរចិត្តក្នុងការរស់នៅ សិក្សា និងធ្វើការរយៈពេលវែងនៅកូរ៉េខាងត្បូង។ ជាមួយគ្នានោះ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ រួមទាំងស្នើឱ្យកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) នៅឆ្នាំ២០២៥។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young Sam បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង ចាត់ទុកវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការបរទេសរបស់កូរ៉េខាងត្បូង;  មានបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយ វៀតណាមបន្ថែមទៀត និងស្នើឱ្យរដ្ឋាភិបាលវៀតណាមបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មកូរ៉េ ខាងត្បូងនិយាយរួមនិងប្រជាពលរដ្ឋកូរ៉េខាងត្បូងនិយាយដោយឡែក មកធ្វើអាជីវកម្មប្រកបដោយជោគជ័យ រស់នៅប្រកបដោយស្ថិរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ