វៀតណាម-កូរ៉េខាងត្បូងបន្តជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ

វៀតណាម-កូរ៉េខាងត្បូងបន្តជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ - ảnh 1
លោក Chung Ui Hwa ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh
Hung គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកូរ៉េខាងត្បូង ដឹកនាំដោយ​លោក Chung Ui Hwa
 ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានមកបំពេញទស្សនកិច្ច​ជាផ្លូវការនៅ​វៀតណាម 
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១មិនា។ នាព្រឹកថ្ងៃទី១៨ មិនា​ បន្ទាប់ពីពិធីទទួលជាផ្លូវ
ការនៅរដ្ឋធានីហាណូយ   លោក Nguyen Sinh Hung ​ប្រធានរដ្ឋសភាវៀតណាម
 និងលោក Chung Ui Hwa ប្រធានរដ្ឋសភាកូរ៉េខាង​ត្បូង ​​បានមានជំនួបពិភាក្សា​។
 លោក Nguyen Sinh Hung បានអះ​អាង​ថា៖ គោលនយោបាយមុនក៏ដូចជាក្រោយ
 និងការជ្រើសរើសមានចរិតលក្ខណះយុទ្ធសាស្ត្ររបស់បក្ស រដ្ឋវៀតណាម គឺពង្រឹង
និងពង្រីកដោយឥតឈប់ឈរ ទំ​នាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ
កូរ៉េខាងត្បូង។ វាយតំលៃខ្ពស់​ចំពោះសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង 
លោក Chung Ui Hwa បាន​អះអាង​ថា៖ រដ្ឋាភិបាល រដ្ឋសភាកូរ៉េខាងត្បូងនឹងបង្ក
លក្ខណះងាយស្រួលដើម្បី​ជនវៀតណាមបានសិក្សារៀនសូត្រ ធ្វើការ ក៏ដូចជា
រួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងទៀតផង។

          ភាគីទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋសភានៃប្រទេស
​ទាំងពីរប្រកបដោយប្រសិទ្ធិភាព រក្សារការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ 
​បង្កើនការផ្លាស់ប្តូរព័ត៍មាន បទពិសោធន៍ ទស្សនះអំពីបណ្ដាបញ្ហានៅក្នុងតំបន់
និងអន្តរជាតិដែលមានយកចិត្តទុកដាក់ដូចគ្នា…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ