វៀតណាម-កូរ៉េខាងត្បូងមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
|
វៀតណាម-កូរ៉េខាងត្បូងមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (Image: baotintuc.vn) |
(VOVworld) - វៀតណាមនិងកូរ៉េខាងត្បូងនឹងមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម ជាពិសេស បន្ទាប់ពីការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងកូរ៉េខាងត្បូងបញ្ចប់។ នេះគឺជាការពិនិត្យដែលត្រូវបាននាំចេញនៅ សិក្ខាសាលានិងផ្លាស់ប្តូរពាណិជ្ជកម្មជាផ្ទាល់រវាងអង្គភាពអាជីវកម្មវៀតណាមនិង កូរ៉េខាងត្បូងចំនួន ៥០ នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ (វៀតណាម)។ ថ្លែងមតិនៅ
ទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បាន
សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កូរ៉េខាងត្បូង ត្រូវបានកែសម្រួលដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី។ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (VKFTA)
ដែលកំពុងដំណើរ ការចរចារនឹងបញ្ចប់នាចុងឆ្នាំ ២០១៤ នឹងបង្កឱកាសសហ
ប្រតិបត្តិការជាច្រើនសំរាប់ ភាគីទាំង ២ លើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ស្តីពីយថាទស្សនៃកិច្ចព្រមព្រៀងនេះ លោក Shin Tea Yong ប្រធានសមាគមអ្នកនាំ
ចូលកូរ៉េខាងត្បូង (KOIMA) បានអះអាង ថា៖
“ការចរចារអំពីកិច្ចព្រមព្រៀង VKFTA លើកទី ៨ នាខែវិច្ឆិកាកន្លងមក ទទួលបាន លទ្ធផលវេជ្ជមានជាច្រើន។ យើងខ្ញុំសង្ឃឹមទៅថា៖ ការបើកទូលាយបញ្ជីរាយនាមមុខ ទំនិញផ្លាស់ប្តូរពាណិច្ជកម្មរវាងប្រទេសទាំង ២ តាម VKFTA នឹងទទួលបានអាទិភាព និងការជួយឧបត្ថម្ភសកម្ម។ វៀតណាមគឺជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់
កូរ៉េខាងត្បូង។ ដោយហេតុនេះ យើងខ្ញុំសង្ឈឹមថា៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនឹង ត្រូវបានជំរុញឲ្យបានខ្លាំងក្លាថែមទៀត៕