វៀតណាម-កូរ៉េខាងត្បូងស្រាវជ្រាវផ្លាស់ប្តូរតាមកម្មវិធី ពិគ្រោះរបាយការណ៍វៀតណាម២០៣៥
|
វៀតណាម-កូរ៉េខាងត្បូងស្រាវជ្រាវផ្លាស់ប្តូរតាមកម្មវិធី ពិគ្រោះរបាយការណ៍វៀតណាម២០៣៥ (commons.wikimedia.org) |
Vovworld-ក្នុងក្របខ័ណ្ឌកម្មវិធីជំនួយឥតសំណងនិងសហប្រតិបត្តិការ
បច្ចេកទេសរវាងកូរ៉េខាងត្បូងនិងវៀតណាមក្នុងឆ្នាំ២០១៥ ស្ថាប័នសហប្រតិបត្តិការ
អន្តរជាតិកូរ៉េខាងត្បូង (KOICA) ចំណុះក្រសួងការបរទេសនៃប្រទេសនេះបាន
អញ្ចើញអ្នកជំនាញការវៀតណាមចំនួន១៥នាក់ទៅកូរ៉េខាងត្បូងស្រាវជ្រាវផ្លាស់ប្តូរ
តាមកម្មវិធី ពិគ្រោះរបាយការណ៍វៀតណាម២០៣៥ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០
មិថុនា។ KOICA បានឲ្យដឹងថា កម្មវិធីលើកនេះបានបង្ហាញនូវកិច្ចសន្យានិងការ
ចូលរួមយ៉ាងសកម្មរបស់ KOICA ក្នុងការកសាងរបាយការណ៍វៀតណាម២០៣៥។
គណៈប្រតិភូវៀតណាមដឹកនាំដោយអតីតអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ
លោក Cao Viet Sinh បានផ្លាស់ប្តូរជាមួយអ្នកជំនាញការកូរ៉េខាងត្បូងអំពីបទ
ពិសោធន៍អភិវឌ្ឍន៍របស់កូរ៉េខាងត្បូងក្នុងវិស័យចំនួន២ ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍
វិទ្យាសាស្ត្របច្ចេកវិទ្យានិងអភិវឌ្ឍន៍ដ៏និរន្តរភាពជាដើម។ ក្រៅពីនោះគណៈប្រតិភូ
ក៏បានទៅទស្សនាក្រសួងស្ថាប័ននិងមូលដ្ឋានស្រាវជ្រាវមួយចំនួនរបស់កូរ៉េខាងត្បូង
ផងដែរ៕