វៀតណាមការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទ
(VOVWORLD) - យោងតាមព័ត៌មានដំបូងពីភាគីម៉ាឡេស៊ីថា នាថ្ងៃទី១៦ សីហា នៅតំបន់ នាយសមុទ្រនៃរដ្ឋ Kelantan (ម៉ាឡេស៊ី) បានកើតមានករណីប៉ះពាល់គ្នា រវាងស្ថាប័ននីតិប្រត្តិបត្តិច្បាប់សមុទ្រម៉ាឡេស៊ីជាមួយនាវានេសាទ២គ្រឿង របស់វៀតណាម ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ |
នាថ្ងៃទី១៧ សីហា ឆ្លើយសំណួរពាក់ព័ន្ធដល់ព័ត៌មានចុះផ្សាយដោយ សារព័ត៌មានបរទេសស្ដីពីការដែលស្ថាប័ននីតិប្រតិបត្តិច្បាប់សមុទ្ររបស់ម៉ាឡេស៊ីបានដេញតាមនាវានេសាទរបស់វៀតណាមហើយធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំ របស់ក្រសួងការបរទេស បន្ទាប់ពីទទួលដំណឹងស្ដីពីព័ត៌មានពោលខាងលើ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានទាក់ទងភ្លាមៗជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងស្រាយបំភ្លឺរឿងហេតុនេះ។ យោងតាមព័ត៌មានដំបូងពីភាគីម៉ាឡេស៊ីថា នាថ្ងៃទី១៦ សីហា នៅតំបន់ នាយសមុទ្រនៃរដ្ឋ Kelantan (ម៉ាឡេស៊ី) បានកើតមានករណីប៉ះពាល់គ្នា រវាងស្ថាប័ននីតិប្រត្តិបត្តិច្បាប់សមុទ្រម៉ាឡេស៊ីជាមួយនាវានេសាទ២គ្រឿង របស់វៀត ណាម ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់។ នាវា នេសាទទាំងពីររួមជាមួយអ្នកនេសាទនៅសេសល់កំពុងត្រូវភាគីម៉ាឡេស៊ីចាប់ខ្លួន ដោយ ការចោទប្រកាន់ពីអំពើនេសាទដោយខុសច្បាប់នៅក្នុងតំបន់សមុទ្ររបស់ ម៉ាឡេស៊ី។
ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងហេតុដ៏ធ្ងន់ធ្ងរនេះ ហើយសំណូមពរឲ្យភាគីម៉ាឡេស៊ី ធ្វើការផ្ទៀងផ្ទាត់ ស៊ើបអង្កេតឲ្យបានច្បាស់លាស់និងធ្វើចំណាត់ការយ៉ាងតឹងរឹងបុគ្គលិក រដ្ឋការដែលធ្វើឲ្យអ្នកនេសាទវៀតណាមស្លាប់ ក៏ដូចជាប្រព្រឹត្តិដោយ មនុស្សធម៌ជាមួយអ្នកនេសាទនិងនាវានេសាទវៀតណាមផងដែរ។ ក្រសួង ការបរទេសបានបញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីផ្ដោតការយកចិត្តទុកដាក់ដល់រឿងហេតុនេះ ហើយសំណូមពរឲ្យស្ថាប័នមាន សមត្ថកិច្ចរបស់ម៉ាឡេស៊ីផ្ដល់ព័ត៌មានលម្អិតស្ដីពីរឿងហេតុ រៀបចំដំណើរទៅ សាកសួរសុខទុក្ខក្រុមអ្នកនេសាទដែលកំពុងត្រូវចាប់ខ្លួន ក៏ដូចជា អនុវត្តវិធានការគាំពារពលរដ្ឋចំពោះអ្នកនេសាទដែលបានស្លាប់ផងដែរ៕