វៀតណាម-ក្រូអាស៊ី ជំរុញទំនាក់ទំនងមិត្តភាពលើវិស័យជាច្រើន

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីក្រូអាស៊ី លោក Andrej Plenkovic អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រូអាស៊ីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា។
វៀតណាម-ក្រូអាស៊ី ជំរុញទំនាក់ទំនងមិត្តភាពលើវិស័យជាច្រើន - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីក្រូអាស៊ី Zoran Milanović  (រូបថត៖ TTXVN)

នាថ្ងៃទី ១០ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីក្រូអាស៊ី លោក Zoran Milanović។ ប្រធានាធិបតីក្រូអាស៊ី លោក Zoran Milanović បានអះអាងថា ក្រូអាស៊ីតែងតែគាំទ្រការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាច្រកសម្រាប់វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU); ក្រូអាស៊ីគាំទ្រការដក "កាត លឿង" ចេញមុនកាលកំណត់របស់គណៈកម្មការអឺរ៉ុបចំពោះជលផលវៀតណាម និងបង្ហាញឆន្ទៈក្នុងការចែករំលែកបទពិសោធន៍លើវិស័យវារីវប្បកម្មប្រកបដោយនិរន្តរភាពរបស់ខ្លួនជាមួយវៀតណាម។ អនុប្រធានរដ្ឋ លោកស្រីVo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណង ចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីលើវិស័យជាច្រើន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនិងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ និងបានឯកភាពលើវិធានការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា ទេសចរណ៍ ការដឹកជញ្ជូន ការអប់រំ និងបណ្តុះបណ្តាល កីឡា...ជាដើម។

នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាក្រូអាស៊ី Ante Sanader; ទស្សនាសាកលវិទ្យាល័យ Zagreb; បានទៅសួរសុខទុក្ខកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ទទួលបន្ទុកក្រូអាស៊ី និងតំណាងសហគមន៍ជនវៀតណាមនៅក្រូអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ