វៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំទី ២ នៅលើពិភពលោក

(VOVWORLD) - វៀតណាមស្ថិតនៅលំដាប់ទីពីរក្រោយចិនប៉ុណ្ណោះ ដែលជាប្រទេសមានចំណែកទីផ្សារចំនួន ៣១,៦% (ធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០) ជាមួយនឹងតម្លៃនាំចេញសម្រេចបាន ១៤២ ពាន់លានដុល្លារ។

គេហទំព័រព័ត៌មាន fashionunited.de នៅថ្ងៃទី ២ ខែសីហា បានដកស្រង់ស្ថិតិចុងក្រោយបង្អស់ស្តីពីពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០២១ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រកាស ដែលបានឲ្យដឹងថា វៀតណាមបានវ៉ាដាច់បង់ក្លាដែសដើម្បីក្លាយជាអ្នកនាំចេញទំនិញសម្លៀកបំពាក់ធំជាងគេទី ២ នៅលើពិភពលោក។ នៅឆ្នាំ ២០២០ ការនាំចេញសម្លៀកបំពាក់របស់វៀតណាមបានកើនឡើង ៦,៤% ជាមួយនឹងតម្លៃទីផ្សារ ២៩ ពាន់លានដុល្លារ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ចំណែកទីផ្សាររបស់វៀតណាមនៅក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ពិភពលោកបានកើនឡើងយ៉ាងខ្លាំង។ វៀតណាមស្ថិតនៅលំដាប់ទីពីរក្រោយចិនប៉ុណ្ណោះ ដែលជាប្រទេសមានចំណែកទីផ្សារចំនួន ៣១,៦% (ធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០) ជាមួយនឹងតម្លៃនាំចេញសម្រេចបាន ១៤២ ពាន់លានដុល្លារ។

គេហទំព័រព័ត៌មាន fashionunited.de បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមក វៀតណាមមានផលិតកម្មចម្រុះមិនត្រឹមតែសម្លៀកបំពាក់ (ថោកនិងទាន់សម័យ) ប៉ុណ្ណោះទេ ថែមទាំងសម្លៀកបំពាក់និងគ្រឿងបន្លាស់លំដាប់មធ្យមនិងលំដាប់ខ្ពស់ទៀតផង។ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ហើយប្រការនេះបានជួយជំរុញការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប។ រូបិយប័ណ្ណរបស់វៀតណាមធៀបនឹងប្រាក់ដុល្លារអាមេរិកមានការប្រែប្រួលតម្លៃបន្តិចបន្តួច នៅពេលទីផ្សារធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ជីវភាពនយោបាយនិងសង្គមរបស់វៀតណាមមានស្ថិរភាព ហើយប្រជាជនមានលទ្ធភាពទទួលបានការអប់រំនិងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពល្អប្រសើរ។ ទាំងនេះគឺជាមូលហេតុដែលវិស័យវាយនភ័ណ្ឌនិងកាត់ដេររបស់វៀតណាមមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ