វៀតណាមកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ១៤ ឧសភា តាមម៉ោងក្នុងតំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយសាស្ត្រាចារ្យសាកលវិទ្យាល័យ Harvard នៅទីក្រុង Boston រដ្ឋ Massachusetts ស្តីពីទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងសតវត្សរ៍ទី ២១។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ថ្លែងនៅកិច្ចសន្ទនាគោលនយោបាយនៅសាកលវិទ្យាល័យ Havard។ (រូបថត៖ VNA) |
ក្នុងសុន្ទរកថាដ៏សំខាន់នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានចំណាយពេលវេលាជាច្រើនដើម្បីវិភាគលើប្រធានបទកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ម្ចាស់ការ ស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពនៅវៀតណាម។ នេះគឺជាការងារដែលមានសារៈសំខាន់ពិសេសនៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ក្នុងនោះ វៀតណាមបានបញ្ជាក់នូវគោលគោលជំហរដ៏ឥតងាករេរបស់ខ្លួននោះគឺ ប្រកាន់ខ្ជាប់នូវគោលមាគ៌ាផ្លាស់ប្ដូរថ្មី បើកទ្វារចំហ សកម្ម ម្ចាស់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពជាមួយខាងក្រៅ។ វៀតណាមមានបំណងចង់ក្លាយជាមិត្តល្អ ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ អន្តរជាតិ និងបញ្ហាប្រឈមសកលនានាដើម្បីវិបុលភាពរួម។
ទាក់ទងនឹងសតិអារម្មណ៍ស្នូលៗ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ដោយផ្សារភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព គឺឈរលើសសរស្តម្ភចំនួន៣៖ ការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ការកសាងនីតិរដ្ឋសង្គមនិយម និងការកសាងលទ្ធិប្រជាធិបតេយ្យសង្គមនិយម។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ឯករាជ្យភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច ត្រូវតែផ្សារភ្ជាប់ជាមួយនឹងឯករាជ្យភាពនិងភាពម្ចាស់ការផ្នែកនយោបាយការកិច្ចបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ; គោរពភាខុសប្លែកគ្នានិងភាពសម្បូរបែបនៃសេដ្ឋកិច្ចពិភពលោក។
ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវភារកិច្ច ដំណោះស្រាយសំខាន់ៗមួយចំនួន រួមមានការរក្សាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណ
ភាពទឹកដី ស្ថិរភាពនយោបាយសង្គម បង្កើតមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ; សុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមឲ្យបានទំនើប សមាហរណកម្ម ស្របតាមការសន្យាអន្តរជាតិនានា៕