វៀតណាមខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកស្បៀងអាហារក្នុងតំបន់
(VOVWORLD) - ថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវដើរតួនាទីដោយមានប្រសិទ្ធភាពជាងទៀត ក្នុងការ ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ តាមនោះកាត់បន្ថយហានិភ័យនៃអសន្តិសុខ ស្បៀងអាហារដោយសារតែជម្លោះ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VNA) |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣ ខែសីហា បានរៀបចំ សម័យពិភាក្សា
បើកចំហស្តីពី "គ្រោះអត់ឃ្លាននិងអសន្តិសុខស្បៀងអាហារដោយសារ ផលប៉ះពាល់នៃជម្លោះ" ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែសីហា ដោយមានការចូលរួម និងថ្លែងសុន្ទរកថារបស់ តំណាងប្រទេសជាសមាជិកជាង ៨០ នៃអង្គការសហ ប្រជាជាតិ។
ថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវដើរតួនាទីដោយមានប្រសិទ្ធភាពជាងទៀត ក្នុងការ ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ តាមនោះកាត់បន្ថយហានិភ័យនៃអសន្តិសុខ ស្បៀងអាហារដោយសារតែជម្លោះ។ តំណាងវៀតណាមបានអំពាវនាវឱ្យភាគីនានាក្នុង ជម្លោះ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសច្បាប់ មនុស្សធម៌អន្តរជាតិ ដោយមិនបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាព រស់នៅរបស់ជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្ត លេខ ២៥៧៣ ដែលបានវៀតណាមស្នើឡើងនៅពេលកាន់តំណែងជាប្រធានក្រុម ប្រឹក្សាសន្តិសុខប្រចាំខែមេសា ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាសន្តិសុខគួរតែ សហការកាន់តែជិតស្និទ្ធជាមួយទីភ្នាក់ងារជំនាញដូចជា អង្គការស្បៀងអាហារពិភព លោក (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងដៃគូអន្តរជាតិ ដើម្បីដោះ ស្រាយគ្រោះអត់ឃ្លាននៅក្នុងតំបន់ជម្លោះ ក៏ដូចជាសហប្រតិបត្តិការជាមួយអង្គការ តំបន់ដើម្បីពង្រឹងភាពធន់ននៃប្រព័ន្ធស្បៀងអាហារ ហើយធានាខ្សែសង្វាក់ផ្គត់ផ្គង់ សកលផងដែរ៕