វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសនាំចេញផលិតផលពីឈើនិងរុក្ខផលជួរមុខលើពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងវេទិកា ក្រោមប្រធានបទ “វិស័យឧស្សាហកម្មកែច្នៃ នាំចេញឈើនិងរុក្ខផលឆ្នាំ២០១៨-ជោគជ័យ មេរៀនបទពិសោធន៍និងដំណោះស្រាយ លោតផ្លោះក្នុងឆ្នាំ២០១៩”។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងចំនួន៦០០នាក់មកពីក្រសួង ស្ថាប័ន តំបន់ក្នុងប្រទេស អង្គការអន្តរជាតិ និងសមាគមន៍ សហគ្រាសកែច្នៃ នាំចេញឈើនិងរុក្ខផល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសនាំចេញផលិតផលពីឈើនិងរុក្ខផលជួរមុខលើពិភពលោក" (រូបថត៖ TTXVN) |
ក្នុងឆ្នាំ២០១៨ ទំហំនាំចេញឈើនិងរុក្ខផលរបស់វៀតណាមសម្រេចបាន ចំនួន៩,៤ពាន់លាន ដុល្លាអាមេរិក ដែលក្នុងនោះទទួលបានអតិរេកពាណិជ្ជកម្ម ប្រមាណ៧ពាន់លានដុល្លាអាមេរិក។ វៀតណាមបានក្លាយទៅជាប្រទេសឈរ លំដាប់ទី៥លើពិភពលោក ទី២នៅទ្វីបអាស៊ីនិងទី១នៅតំបន់អាស៊ីអាគ្នេយ៍អំពីការ នាំចេញឈើនិងរុក្ខផល។ រហូតមកដល់ពេលនេះ វៀតណាមមានសហគ្រាស កែច្នៃឈើនិងរុក្ខផលចំនួន៤ពាន់៥រយអង្គភាព។ វិស័យរុក្ខកម្មវៀតណាមមានការ អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងនាំមកនូវការងារធ្វើសម្រាប់ប្រជាជនជាង ២៥លានគ្រួសារ ផងដែរ។ អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សំណូមពរអោយវិស័យរុក្ខកម្មបន្តលោតផ្លោះក្នុងឆ្នាំ២០១៩និងឆ្នាំ ក្រោយៗ។ ជាក់ស្ដែងគឺ ទំហំនាំចេញឆ្នាំ២០១៩ត្រូវសម្រេចហួសពី១១ពាន់លាន ដុល្លាអាមេរិក ហើយឆ្នាំ២០២០ខិតខំប្រឹងប្រែងសម្រេចបានចំនួន១៣ពាន់លាន ដុល្លាអាមេរិក។ ជាពិសេសគឺដល់ឆ្នាំ២០២៥ ទំហំនាំចេញនឹងឡើងដល់ទៅ២៥ ពាន់លានដុល្លាអាមេរិក ហើយវៀតណាមនឹងក្លាយទៅជាមជ្ឈមណ្ឌលផលិត នាំចេញគ្រឿងឈើនិងរុក្ខផលរបស់ពិភពលោក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេល១០ឆ្នាំខាងមុខ វៀតណាមខិតខំប្រឹងប្រែងចូលក្នុងចំណោម top ១៥ប្រទេសដែលមានខឿនកសិកម្មរីកចម្រើនបំផុត តាមនោះនាំវៀតណាម ក្លាយទៅជាប្រទេសជួរមុខអំពីការនាំចេញឈើនិងរុក្ខផល ដែលមានពាណិជ្ជ សញ្ញានិងកិត្យានុភាពលើទីផ្សារពិភពលោក។ នាបច្ចុប្បន្នវៀត ណាមត្រឹមតែស្រូប យក៦%នៃទីផ្សារពិភពលោកប៉ុណ្ណោះ។ អញ្ចឹងដល់ឆ្នាំ២០៣០ វៀតណាមនឹង ស្រូបយកប៉ុន្មានភាគរយនៃទីផ្សារ? តើវៀតណាមអាចក្លាយទៅជាប្រទេសជួរមុខ លើពិភពលោកអំពីការផលិត កែច្នៃ និងនាំចេញឈើ បានឬទេ? វៀតណាមនឹង ស្រូបយក២០%ឬ៣០%ឬ៥០%នៃទីផ្សារ ហើយធ្វើយ៉ាងម៉េចដើម្បីសម្រេចបាន អាត្រានោះ? នេះគឺជាសំណួរធំដែលទាមទារអោយមានយុទ្ធសាស្ត្រធំដែរ។ វៀត ណាមមានដីធ្លី មានធនធាមមនុស្ស មានអ្នករចនា អញ្ចឹងសំណួរធំមួយគឺវៀត ណាមអាចស្រូបយកប៉ុន្មានភាគរយ?”៕