វៀតណាមខិតខំប្រឹងប្រែងជួយឧបត្ថម្ភទួរគី និងស៊ីរី ក្រោយគ្រោះមហន្តរាយរញ្ជួយដី

(VOVWORLD) - កងកម្លាំងរបស់កងទ័ពប្រជាជនវៀតណាមបានធ្វើការស្វែងរកនៅទីតាំងចំនួន ៨ ដោយបានរកឃើញជនរងគ្រោះនៅទីតាំងចំនួន ៣។ ក្នុងនោះក្រុមទី ១ បានរកឃើញទីតាំងចំនួន២ ដែលមានជនរងគ្រោះស្លាប់ ហើយបានប្រគល់ឱ្យកងកម្លាំងសង្គ្រោះមូលដ្ឋាន។
វៀតណាមខិតខំប្រឹងប្រែងជួយឧបត្ថម្ភទួរគី និងស៊ីរី ក្រោយគ្រោះមហន្តរាយរញ្ជួយដី - ảnh 1កម្លាំងសង្គ្រោះស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។ រូបថត៖ Van Hieu/VNA

នាថ្ងៃទី ១៥ ខែកុម្ភៈ ក្រុមការងារជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានចូលរួមជួយការជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីនៅខេត្ត Hatay ទួរគីត្រូវបានបែងចែកជាពីរក្រុម ដើម្បីជំរុញការងារស្វែងរកជនរងគ្រោះ។ កងកម្លាំងរបស់កងទ័ពប្រជាជនវៀតណាមបានធ្វើការស្វែងរកនៅទីតាំងចំនួន ៨ ដោយបានរកឃើញជនរងគ្រោះនៅទីតាំងចំនួន ៣។ ក្នុងនោះក្រុមទី ១ បានរកឃើញទីតាំងចំនួន២ ដែលមានជនរងគ្រោះស្លាប់ ហើយបានប្រគល់ឱ្យកងកម្លាំងសង្គ្រោះមូលដ្ឋាន។ ចំណែកឯក្រុមទី ២ បានរកឃើញទីតាំងចំនួន ២ ដែលមានប្រភពក្លិនមនុស្សក្នុងគំនរបាក់បែករបស់ក្រុមគ្រួសារមួយគ្រួ ហើយបានប្រគល់ឲ្យអាជ្ញាធរនៃប្រទេសសាមីដើម្បីជួយសង្គ្រោះ។

ទាក់ទិននឹងសកម្មភាពជួយឧបត្ថម្ភ ស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ទទួលបន្ទុកស៊ីរីទើបបានផ្ញើលិខិតសួរសុខទុក្ខ និងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានអំពីសេចក្ដីសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ ១០ ម៉ឺនដុល្លារអាមេរិកដល់ប្រទេសនីមួយៗរបស់រដ្ឋាភិបាលវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅទួរគីក៏បានជូនក្រុមការងារអារជួយសង្គ្រោះរបស់ក្រសួងការពារជាតិវៀតណាមទៅកាន់ទីតាំងប្រតិបត្តិការ និងប្រគល់ទំនិញជួយសង្គ្រោះជូនអភិបាលរងខេត្ត Hatay ផងដែរ។

នៅស៊ីរី ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ទទួលបន្ទុកស៊ីរី រួមជាមួយតំណាងសហគមន៍ជនវៀតណាមនៅអ៊ីរ៉ង់ បានរៀបចំរៃអង្គាសឧបត្ថម្ភដល់ប្រជាជនស៊ីរីដែលរងគ្រោះដោយគ្រោះរញ្ជួយដី។ ស្ថានទូតក៏បានផ្តល់ទឹកប្រាក់រៃអង្គាសជូនឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ