វៀតណាមខិតខំប្រឹងប្រែងធានានិងលើកកំពស់សិទ្ធិមនុស្ស

(VOVWORLD) - ក្នុងដំណើរការចូលរួមយន្តការ UPR វៀតណាមជានិច្ចកាលបង្ហាញស្មារតីដ៏ ម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដោយអត្រាការអនុម័តលើអនុសាសន៍កាន់តែកើន ឡើង ឈានដល់ជាង ៨៣% ក្នុងវដ្តទី ៣ ដែលខ្ពស់ជាងកម្រិតរួមនៃប្រទេសផ្សេងៗ ទៀត។ 

វៀតណាមខិតខំប្រឹងប្រែងធានានិងលើកកំពស់សិទ្ធិមនុស្ស - ảnh 1សិក្ខាសាលាអន្តរជាតិស្តីពីបទពិសោធន៍ក្នុងការកសាងរបាយការណ៍ក្រោមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)។ (រូបថត៖ Lam Khanh - VNA)
នាព្រឹកថ្ងៃទី២៧ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការបរទេស និងកម្មវិធី អភិវឌ្ឍន៍អង្គការ
សហប្រជាជាតិបានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី បទពិសោធន៍ក្នុងការកសាងរបាយការណ៍ក្រោមយន្តការត្រួតពិនិត្យជាសកលតាម កាលកំណត់ (UPR)។ អញ្ជើញចូលរួមសិក្ខាសាលានេះមានតំណាងក្រសួងការបរ ទេស អ្នកជំនាញក្នុងស្រុក និងអន្តរជាតិលើវិស័យសិទ្ធិមនុស្ស និងស្ថានទូតបរទេសជា ច្រើនប្រចាំនៅវៀតណាម។
ចាប់តាំងពីការកកើតនៅឆ្នាំ២០០៨មក យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ត្រូវបានវាយតម្លៃថា ជាយន្តការមួយក្នុងចំណោមយន្តការដ៏ជោគជ័យ បំផុត នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលជួយពង្រឹងសមត្ថ ភាពរបស់ប្រទេសនានាក្នុងការអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ច និងការសន្យាអំពី សិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋាននៃគោលការណ៍សន្ទនា កិច្ចសហប្រតិបត្តិការ សមភាព សត្យានុម័ត តម្លាភាព និងស្ថាបនា។
ក្នុងដំណើរការចូលរួមយន្តការ UPR វៀតណាមជានិច្ចកាលបង្ហាញស្មារតីដ៏ ម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដោយអត្រាការអនុម័តលើអនុសាសន៍កាន់តែកើន ឡើង ឈានដល់ជាង ៨៣% ក្នុងវដ្តទី ៣ ដែលខ្ពស់ជាងកម្រិតរួមនៃប្រទេសផ្សេងៗ ទៀត។ កាលពីដើមឆ្នាំមុន វៀតណាមបានដាក់របាយការណ៍ពាក់កណ្តាលអាណត្តិ ដោយស្ម័គ្រចិត្ត ឡើងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយជាប្រទេស មួយក្នុងចំណោមប្រទេសទាំង ៣៩ ដែលដាក់របាយការណ៍នេះ។ សម្រាប់វដ្តទី ៤ វៀតណាមនឹងដាក់របាយការណ៍ជាតិ ឡើងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិនៅដើមឆ្នាំក្រោយ។ ក្នុងដំណើរការកសាងរបាយការណ៍នេះ វៀតណាម ជានិច្ចកាលខិតខំប្រឹងប្រែងធានា គោលការណ៍មួយចំនួន ក្នុងនោះមានការអនុវត្ត អនុសាសន៍ UPR ដោយផ្សារភ្ជាប់ជាមួយនឹងគោលជំហរ គោលនយោបាយ និងការ ខិតខំប្រឹងប្រែងទូទៅរបស់វៀតណាមក្នុងការធានា និងលើកកម្ពស់សិទ្ធិមនុស្ស កសាង នីតិរដ្ឋសង្គមនិយម។ ទន្ទឹមនឹងនោះ ផ្សាភ្ជាប់របាយការណ៍ UPR ជាមួយនឹងការអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវអនុសាសន៍ដែលបានអនុម័ត ពីនោះបង្កើតការ ផ្លាស់ប្តូរជាវិជ្ជមានក្នុងការសុក្រិតក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ស្តីពីសិទ្ធិ មនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ