វៀតណាមខិតខំប្រឹងប្រែងរួមជាប្រទេសក្នុងតំបន់កសាងសហគមន៍អាស៊ានរឹងមាំ
|
វៀតណាមខិតខំប្រឹងប្រែងរួមជាប្រទេសក្នុងតំបន់កសាងសហគមន៍អាស៊ានរឹងមាំ |
(VOVworld)-នារសៀលថ្ងៃទី២០មករា ក្នុងក្របខ័ណ្ឌនៃសន្និសីទ WEF នៅទីក្រុង
Davos ប្រទេសស្វីសនោះ នាយរដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ចូលរួមកិច្ចប្រជុំចំនួន២ស្តីពីអាស៊ានរួមទាំងទទួលជួបជាមួយអគ្គលេខាធិការអង្គ
ការសហប្រតិ បត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) Angel Gurria និងប្រធានអង្គ
ការពន្លឿនពា ណិជ្ជកម្មជប៉ុន (JETRO) លោក Hiroyuki Ishige ។ នៅក្នុងបណ្តាកិច្ច
ប្រជុំស្តីពីអាស៊ាន លោក Nguyen Xuan Phuc បានចាត់ទុកថា អាស៊ានគប្បីអនុវត្ត
ដំណើការនៃសហគមន៍ សេដ្ឋកិច្ចអាស៊ាននិងឆ្លៀតយករាល់កិច្ចព្រមព្រៀងពាណិ
ជ្ជកម្ម (FTA)ជាមួយដៃគូ នានាសំដៅ បង្កើតការទាក់ទាញវិនិយោគចូលក្នុងតំបន់។
ក្នុងជំនួបជាមួយអគ្គលេខាធិការ OECD Angle Guirria លោក Nguyen Xuan
Phuc បានស្នើឲ្យ OECD រួមសហការនិងជួយឧបត្ថម្ភវៀតណាមរៀបចំប្រកបដោយ
ជោគជ័យឆ្នាំ APEC ២០១៧និងចែករំលែកព័ត៌មានទស្សនៈអំពីបញ្ហាសេដ្ឋកិច្ច
សកល។រីឯអគ្គលេខាធិការ OECD វិញ បានអះអាងថា នឹងគាំទ្រវៀតណាមលើ
បណ្តាវិស័យតាមសំណើររបស់វៀតណាម។
នៅក្នុងជំនួបជាមួយ JETRO នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមមានបំណង
ថា JETRO នឹងរួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនឲ្យ
កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
មុននឹងចាកចេញពីប្រទេសស្វី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
អញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Holcim ដែល
ជាសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស្វីសអំពីសំភារៈសំណង់ផងដែរ៕