(VOVWORLD) - ការវិនិយោគសារធារណៈគឺជាវិស័យដ៏សំខាន់ក្នុងភារកិច្ចអភិវឌ្ឍន៍សេដ្ឋ សង្គមរបស់វៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុត្តន៍ការផ្លាស់ប្ដូរថ្មី និងរៀបចំរចនាសម្ព័ន្ធការវិនិយោគសារធារណៈឡើងវិញ សំដៅរួមចំណែកអនុវត្តន៍ដោយជោគជ័យ នូវរាល់ភារកិច្ច ជាមួយស្មារតី៖ ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត កំណើនសេដ្ឋកិច្ចដោយចីរភាព និងឆាប់រហ័សផងដែរ។
(រូបថត៖ TTXVN) |
លទ្ធផលអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ បានសរឲ្យឃើញថា កំណើន GDP ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៨ ទទួលបាន ៦,៩៨% ដោយមានការចូលរួមចំណែកយ៉ាងធំធេងនៃការសុក្រឹតការវិនិយោគសារធារណៈរបស់វៀតណាម។ ទន្ទឹមនឹងការដែល ច្បាប់សាធារណៈបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ នោះ រដ្ឋាភិបាលវៀតណាមបានពង្រឹងការបញ្ជាណែនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ក្នុងការលាតអនុវត្តន៍ជាកើស្ដែងការបែងចែក ប្រគល់ និងអនុវត្តន៍ឲ្យបានល្អ នូវផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។
លទ្ធផលជាវិជ្ជមានមួយចំនួនក្នុងការ រៀបចំរចនាសម្ព័ន្ធការវិនិយោគសាធារណៈឡើងវិញ
ឆ្លងកាត់អស់រយៈពេល ៣ ឆ្នាំ អនុវត្តន៍ភារកិច្ចរៀបចំរចនាសម្ព័ន្ធការវិនិយោគសាធារណៈនោះ វៀតណាមទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ រចនាសម្ព័នទុនវិនិយោគសារធារណៈបានផ្ទេរប្ដូរតាមទិសដៅសមស្របជាងមុន ចំពោះការតម្រង់ទិសដៅវិនិយោគក្នុងដំណាក់កាលពីឆ្នាំ ២០១៦ដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ប្រសិទ្ធភាពវិនិយោគទុននៃខឿនសេដ្ឋកិច្ចទាំងមូលបានកើនឡើងជាជំហានដំបូង ការប្រើប្រាស់ទុនវិនិយោគសង្គមនិយាយរួម និងទុនវិនិយោគសារធារណៈនិយាយដោយឡែកក៏ត្រូវបានកែលម្អផងដែរ។ លោក Pham Tat Thang សមាជិកសភាមណ្ឌលខេត្ត Vinh Long បានចាត់ទុកថា
“ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងរយៈពេល
កន្លងទៅ។ ឆ្លងកាត់ ៣ ឆ្នាំ អនុវត្តន៍ជាក់ស្ដែង ផែនការវិនិយោគសារធារណៈ រយៈពេលមធ្យមនោះរដ្ឋាភិបាល និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបានអនុត្តន៍រាល់ភារកិច្ច គោលដៅនៃសេចក្ដីសម្រេចចិត្តលេខ ២៦ របស់រដ្ឋសភាយ៉ាងម៉ឹងម៉ាត់ ដោយទទួលបានលទ្ធផលជាវិជ្ជមាន និងគួរឲ្យកត់សម្គាល់ជាច្រើន។ គោលដៅរៀបចំរចនាសម្ព័ន្ធឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពនូវទុនវិនិយោគសារធារណៈគឺទទួលបានលទ្ធផលវិជ្ជមានជាជំហានដំបូងផងដែរ”។
ជំនះពុះពារលើការលំបាក សាកល្បង ប្រើប្រាស់ប្រភពទុនវិនិយោគប្រកបដោយប្រសិទ្ធភាព
ក្រោយរយៈពេល ៣ ឆ្នាំ អនុវត្តន៍ជាក់ស្ដែងច្បាប់វិនិយោគសារធារណៈ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ជាមួយនឹងភាពម្ខាស់ការយ៉ាងសកម្មរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានោះ វិន័យក្នុងការគ្រប់គ្រងការវិនិយោគត្រូវបានបង្កើន តុល្យភាពម៉ាក្រូសេដ្ឋកិច្ចក៏ត្រូវបានរក្សាយ៉ាងរឹងមាំ។ ស្ដីពីការអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធវិនិយោគឡើងវិញនោះ លោកស្រី Vu Thi Luu Mai សមាជិការសភាមណ្ឌលទីក្រុងហាណូយបានឲ្យដឹងថា៖
“យើងចាំបាច់ត្រូវផ្លាស់ប្ដូរការបែងចែកប្រភពកម្លាំងយ៉ាងប្ដូរផ្ដាច់ ហើយ តាមនោះ គប្បីគោរពសណ្ដាប់ធ្នាប់ក្នុងការផ្ដល់អាទិភាព ដែលបានចែងក្នុងច្បាប់។ ការរៀបចំគម្រោងការនានាគប្បីមានការរួមសហការយ៉ាងជិតស្និទ្ធិរវាងមូលដ្ឋាននានា ដើម្បីផលប្រយោជន៍ដូចគ្នា។ យកចិត្តទុកដាក់ថែមទៀតចំពោះការរៀបចំផែនការមេ ដើម្បីបង្កើតគម្រោងការប្រកបដោយប្រសិទ្ធភាពផងដែរ”។
លើសពីនេះទៀត ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា នៅតែជួបការលំបាកក្នុងការសុក្រឹតបែបបទ និងជ្រើសរើសគម្រោងការសមស្រប ដើម្បីដាក់បញ្ជូលក្នុងផែនការវិនិយោគរយៈពេលមធ្យម។លោក Nguyen Thanh Hien សមាជិកសភាមណ្ឌលខេត្ត Nghe An បានចាត់ទុកថា៖
“ការប្រគល់ផែនការទុននៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយមិននទាន់ធានាបាននូវស្ថិរភាព ហើយជះឥទ្ធិពលដល់ល្បឿនគម្រោងការ និងប្រសិទ្ធភាពនៃប្រភពទុនវិនិយោគ អត្រាបើកប្រាក់ចំណាយនៅតែទាប ព្រមទាំងល្បឿននៃគម្រោងការថ្នាក់ជាតិសំខាន់ៗមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។ ហេតុដូច្នេះ ខ្ញុំស្នើឲ្យរដ្ឋាភិបាល គប្បីមានដំណោះស្រាយយ៉ាងខ្លាំងក្លាថែមទៀត ដោយបំភ្លឺនូវភារកិច្ចរបស់អង្គការ បុគ្គល ដែលទាក់ទឹននឹងដំណើរការវិនិយោគសារធារណៈ និងប្រសិទ្ធភាពនៃគម្រោងការនីមួយៗផងដែរ”។
នាពេលខាងមុខ រដ្ឋសភា រដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន នានា នឹងបន្តអនុវត្តន៍ការរៀបចំ និងបែងចែកទុនអាទិភាពយ៉ាងខ្លាំងក្លាបន្ថែមទៀត សម្រាប់តំបន់ និងមូលដ្ឋានដែលជួបការលំបាក។ ពិសេសគឺកសាងបញ្ជីរាយនាមយ៉ាងត្រឹមត្រូវ និងប្រើប្រាស់ប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) ប្រកបដោយប្រសិទ្ធភាពផងដែរ៕