វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់គ្រោះជួញដូរមនុស្ស និងជួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះរក្សាស្ថិរភាពជីវភាពរស់នៅ

(VOVWORLD) - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានទទួលបានព័ត៌មានអំពីលទ្ធផលអនុវត្តន៍គោលនយោបាយធានាសុខុមាលភាពសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយមហាសាមគ្គីជនជាតិ ធានាសន្តិសុខ។
វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់គ្រោះជួញដូរមនុស្ស និងជួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះរក្សាស្ថិរភាពជីវភាពរស់នៅ - ảnh 1សន្និសីទហ្វឺកហ្វឹនស្ដីពីការងារសិទ្ធមនុស្សខេត្ត Lai Chau ឆ្នាំ ២០២២

សន្និសីទហ្វឺកហ្វឹនស្ដីពីការងារសិទ្ធមនុស្សខេត្ត Lai Chau ឆ្នាំ ២០២២ បានបើកនាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុង Lai Chau។ នៅទីនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានទទួលបានព័ត៌មានអំពីលទ្ធផលអនុវត្តន៍គោលនយោបាយធានាសុខុមាលភាពសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយមហាសាមគ្គីជនជាតិ ធានាសន្តិសុខ សណ្តាប់ធ្នាប់ចំពោះប្រជាពលរដ្ឋ ជាពិសេសគឺជនជាតិភាគតិច ព្រមទាំងការងារធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា សិទ្ធិធ្វើសកម្មភាពសាសនា និងការចុះឈ្មោះក្រុមសាសនា ជាពិសេសសម្រាប់សាសនាប្រូតេស្តង់។ ទន្ទឹមនឹងនោះ យល់ដឹងយ៉ាងច្បាស់លាស់អំពីប្រសិទ្ធភាពនៃការដាក់ពង្រាយនគរបាលឃុំ ធានារាល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនក្នុងតំបន់។ តស៊ូ ប្រយុទ្ធប្រឆាំងរាល់ព័ត៌មានដែលចាត់ទុកថា រដ្ឋាភិបាលវៀតណាមមិនទាន់យកចិត្តទុកដាក់ដល់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងការចោទប្រកាន់ថាវៀតណាមបានរំលោភបំពាន់លើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសគឺរាល់ការខិតខំប្រឹងប្រែងរបស់ខេត្ត Lai Chau ក្នុងការលុបបំបាត់គ្រោះជួញដូរមនុស្ស ក៏ដូចជាការជួយឧបត្ថម្ភដល់ជនរងគ្រោះពីការជួញដូរមនុស្សឱ្យវិលត្រឡប់មកមូលដ្ឋានវិញ ដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ