វៀតណាមខិតខំប្រឹងប្រែងសម្រេចបានការនាំចេញគ្រឿងសមុទ្រចំនួន ៨,៩ ពាន់លានដុល្លារ
(VOVWORLD) - ការនាំចេញគ្រឿងសមុទ្ ររហូតដល់ចុងខែសីហានឹង កើនដល់ ៥,៤ ពាន់លានដុល្លារ ហើយគោលដៅពេញមួយឆ្នាំសម្រេចបាន ៨,៩ ពាន់លានដុល្លារ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien ថ្លែងក្នុងសន្និសីទ |
នេះជាការអះអាង របស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជនបទ Phung Duc Tien ក្នុងសន្និសីទស្តីពីការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និងសុវត្ថិភាពជំងឺ ដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់ គ្រឿងសមុទ្រ ដោយក្រសួងកសិកម្ម និងអភិ វឌ្ឍន៍ជនបទរៀបចំឡើងនាថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុង Can Tho។ បច្ចុប្បន្ន ផលិតផលបង្កងស្ថិតក្នុងស្ថានភាពអំណោយផល នៅពេលបង្កើនទាំងបរិមាណនិងតម្លៃលក់។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានកាលពីដើមខែសីហាមក ការបញ្ជាទិញបង្កងបានកើនឡើងជាង ១០%។ យោងតាមសមាគមកែច្នៃនិងនាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) ទីផ្សារនាំចេញបង្កងធំៗ ចំនួន ៥ របស់វៀត ណាមគឺអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុបនិងកូរ៉េខាងត្បូង។
គិតត្រឹមថ្ងៃទី ១៥ ខែសីហា ការនាំចេញបង្កងសម្រេចបានចំនួន ២,១ ពាន់លានដុល្លារ ដែលស្រូបយកជាង ៤៣% ចំណូលនាំចេញគ្រឿងសមុទ្រសរុប។ ក្នុងនោះទីផ្សារនាំចូលបង្កងចំនួន ២ របស់វៀតណាមនៅតែរក្សាបានកំណើនពោលគឺសហរដ្ឋអាមេរិក (កើន ៣២%) និងកូរ៉េខាងត្បូង (កើន ៨.៥%)៕