វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - លោកសាស្ត្រាចារ្យ Thayer បានលើកច្បាស់ថា យោង តាមរបាយការណ៍អភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០២១ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចបាន "គោលដៅ SDG ទី១" នោះគឺការលុប បំបាត់ភាពក្រីក្រ។ 

វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ - ảnh 1លោកសាស្ត្រាចារ្យ Carl Thayer។
លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានវាយតម្លៃថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកិច្ចខិតខំ ប្រឹងប្រែងជាច្រើនក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ លោកសាស្ត្រាចារ្យ Thayer បានលើកច្បាស់ថា យោង តាមរបាយការណ៍អភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០២១ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចបាន "គោលដៅ SDG ទី១" នោះគឺការលុប បំបាត់ភាពក្រីក្រ។ ទោះបីជានៅតែប្រឈមនឹងបញ្ហាធំៗក្នុងការបំពេញ "គោលដៅ SDG ទី២" ដែលជាការលុបបំបាត់ភាពអត់ឃ្លានក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ វៀតណាមសម្រេចបានវឌ្ឍនភាពជាក់ស្ដែង។ វៀតណាមសម្រេចបានសន្ទស្សន៍ SDG ជាប់ចំណាត់ថ្នាក់ទី ៥១ ក្នុងចំណោមប្រទេសចំនួន ១៦៥ ដោយមានពិន្ទុទូទៅ ៧២,៨%។ វៀតណាម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ មានបទពិសោធន៍ច្រើនក្នុង ការបំពេញ SDG របស់អង្គការសហប្រជាជាតិ ហើយអាចផ្តល់ដំបូន្មានពីគោល នយោបាយជាក់ស្តែងលើបញ្ហាដែលប៉ះពាល់ដល់សិទ្ធិមនុស្សនៅលើទូទាំងពិភព លោកនិងក្នុងតំបន់។ លោកសាស្ត្រាចារ្យ Thayer បានបញ្ជាក់ថា វៀតណាមមានការរួមវិភាគទាន យ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វៀតណាមបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការពារសុខភាព សហគមន៍ ហើយថែទាំសុខភាពប្រជាជនក្នុងអំឡុងពេលមានជំងឺរាតត្បាត ព្រមទាំង រក្សាកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ