វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០
(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣ និងទី ៤ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។
លោកភារធារី Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ លោកភារធារី Nguyen Hoang Nguyen អនុ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យ បង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពអន្តរជាតិ សំដៅអនុវត្តន៍គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នាំរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពវិល ត្រឡប់ទៅរកគន្លងត្រឹមត្រូវដែលបានកំណត់។ តំណាងវៀតណាមបានអំពាវនាវឱ្យ បង្កើនសកម្មភាពក្នុងវិស័យសំខាន់ៗចំនួនបី។ លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនការកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបើកកញ្ចប់ជំនួយសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីកៀរគរធនធានឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ទាក់ទងនឹងបញ្ហាសង្គម ត្រូវបន្តផ្តល់អាទិភាពលើការលុបបំបាត់ ភាពក្រីក្រ តាមរយៈការពង្រឹងសន្តិសុខស្បៀងអាហារ ការវិនិយោគលើវិស័យអប់រំ ធានាការងារប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គមសម្រាប់ប្រជាជនគ្រប់ រូប។ លើបញ្ហាបរិស្ថាន ចាំបាច់ត្រូវជំរុញសកម្មភាពអាកាសធាតុ និងបង្កើនហិរញ្ញវត្ថុ សម្រាប់អាកាសធាតុ ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពល និងពន្លឿនការអនុវត្តគោលដៅនានានៃក្របខ័ណ្ឌជីវៈចម្រុះបរិស្ថាន Con Minh – Montreal។
ក្នុងនាមជាសមាជិកនៃក្រុមស្នូលជំរុញសេចក្ដីសម្រេចចិត្តទស្សវត្សរ៍អន្តរជាតិអំពីវិទ្យាសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២៣-២០៣៤ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ តំណាងវៀតណាមបានអំពាវនាវឱ្យប្រទេស អភិវឌ្ឍន៍នានា បង្កើនការផ្ទេរបច្ចេកវិទ្យា ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បី ប្រទេសកំពុងអភិវឌ្ឍន៍នានាអាចក្ដាប់ជាប់ឱកាសនៃសម័យឌីជីថល; ព្រមទាំង អះអាងថា វៀតណាមជានិច្ចកាលខិតខំ និងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ផងដែរ៕