វៀតណាមខិតខំអនុវត្តន៍រាល់សំណើររបស់គណៈកម្មាធិការអឺរ៉ុប(EC)ស្តីពីការធ្វើអាជីវកម្មជលផល

(VOVWORLD) -ចាប់តាំងពីពេលដែល EC ដាក់ចេញកាតលឿងសម្រាប់សកម្មភាពធ្វើអាជីវកម្មជល ផលរបស់វៀតណាម (ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧)មក យោងតាមអនុរដ្ឋមន្ត្រីក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam ថា រហូតមកដល់ពេល នេះ ការជំនេះពុះពារលើកាតលឿងរបស់ EC ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ 


ស្តីពីការពង្រឹងរបៀបរបប ច្បាប់ជលផល (ធ្វើវិសោធនកម្ម) ទើបនឹងបានផ្សព្វផ្សាយជា ធរមាន គឺបានស្រូបយកអតិបរមានូវសំណើររបស់ EC ដែលស្តីពីការធ្វើអាជីវកម្មខុស ច្បាប់។ ទន្ទឹមជាមួយគ្នានោះ លិខិតបទដ្ឋានក៏ត្រូវបានចងក្រង់ឡើងដោយរួមបញ្ចូល នូវបទបញ្ញត្តិតាមច្បាប់អន្តរជាតិ ដូចជាក្រមប្រតិបត្តិរបរនេសាទមានការទទួលខុស ត្រូវរបស់អង្គការស្បឿងអាហារនិងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO)និងផែន ការសកម្មភាពអន្តរជាតិ ប្រឆាំងការធ្វើអាជីវកម្មជលផលខុសច្បាប់របស់ FAO ជាដើម។

        សម្រាប់តំបន់នានាលើទូទាំងប្រទេសវិញ ខេត្ត Khanh Hoa ជាខេត្តសំខាន់មួយ ក្នុងចំណោមខេត្តទាំង៣ អំពីការនេសាទត្រីធូណា ស្ថាប័នមានសមត្ថកិច្ចនានាបាន ផ្សព្វផ្សាយឲ្យអ្នកនេសាទឲ្យស្គាល់អំពីវិសាលភាពនេសាទ ឆៀសវាងស្ថានភាពនេ សាទខុសច្បាប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ