វៀតណាមខំប្រឹងប្រែងក្នុងការធានាសិទ្ធិមនុស្ស

វៀតណាមខំប្រឹងប្រែងក្នុងការធានាសិទ្ធិមនុស្ស - ảnh 1
ប្រជាពលរដ្ឋវៀតណាមទៅបោះឆ្នោត (រូបថត៖baophapluat.vn)

(VOVworld) - នាថ្ងៃទី៥ មករា នៅរដ្ឋធានីហាណូយ សាលាបណ្ឌិតសភា
នយោបាយជាតិហូជីមិញបានសហការជាមួយគណៈកម្មាធិការទទួលបន្ទុកបញ្ហា
សិទ្ធិមនុស្សរបស់រដ្ឋាភិបាល រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមចំណងជើងថា
“៥០ឆ្នាំនៃអនុសញ្ញាចំនួនពីរស្ដីអំពីសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌
និងការអនុវត្តន៍នៅវៀតណាម (១៩៦៦-២០១៦)។មុននេះ៥០ឆ្នាំ មហា សន្និបាត
អ.ស.បបានអនុម័តជាផ្លូវការលើអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិស៊ីវិល និងនយោ
បាយ (ICCPR) និងអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិសេដ្ឋកិច្ច សង្គមនិង វប្បធម៌
(ICESCR)។គិតតាំងពីចូលរួមអនុសញ្ញាទាំងពីរពោលខាងលើកាលពីថ្ងៃ ទី២៤
កញ្ញា ឆ្នាំ១៩៨២មក វៀតណាមមានការខំប្រឹងប្រែងជាច្រើនក្នុងការធានាសិទ្ធិ
នានាក្នុងអនុសញ្ញាទាំងពីរពោលខាងលើ​​ ហើយចាត់ទុកនេះជាគោលដៅផង
និងជាកម្លាំងចលករផងដើម្បីជំរុញឲ្យសង្គមអភិវឌ្ឍន៍។ក្នុងរយៈពេលអនុវត្តនត៍
ការសន្យារបស់ខ្លួនចំពោះអនុសញ្ញាទាំងពីរនេះ វៀតណាមទទួលបានសមិទ្ធផល
 ជាច្រើនលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលត្រូវបានសហគមន៍អន្តរជាតិ
 ទទួលស្គាល់។ការកំណត់ គោលការណ៍ថ្មីជាច្រើនស្ដីអំពីកិច្ចការពារ ធានានិង
អនុវត្តន៍សិទ្ធិមនុស្សក៏ត្រូវបានបំពេញបន្ថែមផងដែរដើម្បី អភិវឌ្ឍន៍ឲ្យបានសម
ស្របទៅនឹង ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ