វៀតណាមខំប្រឹងប្រែងជំនះលើ “កាតលឿង” របស់ EC ចំពោះការធ្វើនេសាទ

(VOVWORLD) - នាពេលកន្លងទៅ ប្រព័ន្ធនយោបាយវៀតណាមទាំងមូល បានធ្វើសកម្មភាពយ៉ាង ខ្លាំងក្លា សំដៅរាំងស្កាត់ បង្ការប្រឆាំង អំពើនេសាទ IUU (ជាអំពើនេសាទដោយ ខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង)។ 

  ទាក់ទិនដល់ការជំនះលើ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ចំពោះការនេសាទរបស់វៀតណាមនោះ ក្នុងសន្និសីទកាសែតដែលត្រូវបាន រៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាថ្ងៃទី២ មិនា លោកស្រី Nguyen Thi Phuong Dung ប្រធានមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យានិង សហប្រតិបត្តិការអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានជលផល បានជូនដំណឹងថា នាពេលកន្លងទៅ ប្រព័ន្ធនយោបាយវៀតណាមទាំងមូល បានធ្វើសកម្មភាពយ៉ាង ខ្លាំងក្លា សំដៅរាំងស្កាត់ បង្ការប្រឆាំង អំពើនេសាទ IUU (ជាអំពើនេសាទដោយ ខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង)។ លោកស្រី Nguyen Thi Phuong Dung ឲ្យដឹងថា វៀតណាមបានចេញផ្សាយដំណោះស្រាយបន្ទាន់ ជាច្រើនដូចជា៖ ត្រួតពិនិត្យនិងចេញផ្សាយបំពេញបន្ថែមនូវការកំណត់ស្ដីពី ការប្រឆាំងអំពើនេសាទ IUU រៀបចំអនុវត្តន៍ការកំណត់ដែលត្រូវបានចេញផ្សាយ ឃោសនាអំពីការបង្ការប្រឆាំងអំពើនេសាទ IUU ចំពោះសហគមន៍អ្នកនេសាទ និងភាគីពាក់ព័ន្ធនានា បង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសមានសមុទ្រ ប្រទេសកោះ ដើម្បីរាំងស្កាត់អំពើនេសាទ IUU ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ