វៀតណាមខំប្រឹងប្រែងជំរុញនិងការពារសិទ្ធិមនុស្ស
ចាប់ផ្តើមពីគោលបំណងបានរួមវិភាគទានច្រើនជាងទៀត ចូលក្នុងបណ្ដាការខំ
ប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីជំរុញការការ
ពារសិទ្ធិមនុស្ស វៀតណាមបានចូលរួមអនុសញ្ញាសំខាន់ជាច្រើនរបស់អន្តរជាតិ ស្ដីពី
សិទ្ធិមនុស្ស ខំប្រឹងប្រែងដើម្បីបណ្ដាសិទ្ធិសេរីភាពជាសារវន្តនៅវៀតណាមត្រូវបាន
គោរព និងធានាល្អជាងពី១ថ្ងៃទៅមួយថ្ងៃ។ លោកស្រី Pratibha Mehta អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានអះអាងប្រការនេះ នាថ្ងៃទី៩ មេសា នៅក្នុងការឆ្លើយសម្ភាសន៍ របស់អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មាន
វៀតណាម អំពីបណ្ដាការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការជំរុញការការពារសិទ្ធិ
មនុស្ស។ តាម លោកស្រី Pratibha Mehta ថា រដ្ឋាភិបាលវៀតណាម បានជំរុញការចូលរួមបណ្ដាយន្តការសិទ្ធមនុស្សអន្តរជាតិ និងបណ្ដាយន្តការនេះនឹងឃ្លាំមើល
បណ្ដាករណីដែលទាក់ទិនដល់សិទ្ធិមនុស្សលើទូទាំងពិភពលោក៕