វៀតណាមខំប្រឹងប្រែងដណ្ដើមបានស្នាដៃខ្ពស់នៅការប្រកួតក្នុងទ្វីបនិងពិភពលោក
|
វៀតណាមខំប្រឹងប្រែងដណ្ដើមបានស្នាដៃខ្ពស់នៅការប្រកួតក្នុងទ្វីបនិងពិភពលោក (VOV) |
Vovworld-ពិធីបូកសរុបនៃក្រុមកីឡាវៀតណាមដែលចូលរួមមហោស្រពកីឡា
អាស៊ី-អាគ្នេយ៍លើកទី២៨ (SEAGAMES 28) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤មិថុនា
នៅក្រុងហាណូយ។ ក្រុមកីឡាវៀតណាមដែលចូលរួម SEAGAMES 28 ដោយមាន
កីឡាករកីឡាការិនីចំនួន៤០០នាក់ដណ្ដើមបានមេដាយចំនួន១៨៦គ្រឿងក្នុងនោះ
មេដាយមាសចំនួន៧៣គ្រឿងឈរលំដាប់ថ្នាក់ទី៣ក្នុងតារាងរៀបលំដាប់ថ្នាក់។
ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan
Anh បានសង្កត់ធ្ងន់ថា៖
“ទោះបីជាមានវឌ្ឍនភាពជាច្រើន បង្កើតបានឯកទគ្គកម្មជាច្រើន ដណ្ដើមបាន
មេដាយមាសជាច្រើននៅ SEAGAMES កន្លងទៅក្តី ប៉ុន្តែយើងត្រូវចាត់ទុកស្ថានភាព
ជាក់ស្ដែងមួយគឺស្នាដៃដែលកីឡាវៀតណាមទទួលបាននៅមានគំលាតបើប្រៀបនឹង
ស្នាដៃទ្វីអាស៊ីនិងពិភពលោក។ ហេតុនេះហើយ ខ្ញុំសុំឲ្យ ផ្នែកកីឡាអប់រំកាយទាំងមូល
ហាត់ពត់លត់ដំសីលធម៍ឆ័ន្ទះនិងឯកទេសខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បី
ដណ្ដើមឲ្យបានស្នាដៃខ្ពស់ជាងនៅ SEAGAMES ASIAD និងអូឡាំពីកនាពេលខាង
មុខ នាំកីឡាវៀតណាមឈានឡើងកំពស់ថ្មី៕”